ទាល់​តែ​ G-Dragon ចូល​បម្រើ​កង​ទ័ព បាន Seungri ហ៊ាន​ទម្លាយ​អាថ៌កំបាំង​របស់​ខ្លួន

  • 2018-03-06 14:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​តារា​ចម្រៀង​ Seugriក្នុង​ក្រុម​BIGBANG ទម្លាយ​ប្រាប់​មូល​ហេតុ​ដែល​ខ្លួន​​មិន​ដែល​ចេញ​ពី​បន្ទប់​របស់​ខ្លួន​ហើយ​។

តាម​សម្ដី​របស់​តារា​រូប​នេះ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​លោក​មិន​ដែល​ចេញ​ពី​បន្ទប់​ ព្រោះ​តែ​ឆ្កែ​របស់​ G-Dragon។ "ត្បិត​តែ​ Sharpei (ឈ្មោះ​ឆ្កែ​របស់​G-Dragon) cute តែ​ធុំ​ក្លិន​ណាស់។" នេះ​ជា​ការ​ឲ្យ​ដឹង​ពី​តារា​ចម្រៀង​ Seungri។

តារា​ក្នុង​ក្រុម​BIGBANG រូប​នេះ បាន​បន្ត​ទៀត​ថា ដោយ​សារ​តែ​Seugri គឺ​ជា​សមាជិក​ដែល​ក្មេង​ជាង​គេ​ក្នុង​ក្រុម បាន​ជា​លោក​មិន​ដែល​ហ៊ាន​ត្អូញ​ត្អែរ​ពី​បញ្ហា​នេះ។

ជា​ចុង​ក្រោយ​ តារា​វ័យ​ក្មេង​រូប​នេះ ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ផ្ទុះ​សំណើច ដោយ​ប្រាប់​​ទៅ​G-Dragon តាម​កញ្ចក់​ទូរទស្សន៍​ថា៖ "G-Dragon ជា​មូល​ហេតុ​ធ្វើ​ខ្ញុំ​តែង​តែ​សំងំ​នៅ​ក្នុង​បន្ទប់​រហូត! ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ ព្រោះ​ខ្ញុំ​ដឹង​ថា​G-Dragon ចូល​បម្រើ​កង​ទ័ព​បាត់​ហើយ។” ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ