Ronaldo វិះ​ត្រូវ​មួយ​ដប​ទឹក​ ក្រោយ​ស៊ុត​ចូល​​គ្រាប់​ទី​១

  • 2018-03-07 02:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បើក​ឆាក​រក​គ្រាប់​បាល់​នៅ​កីឡដ្ឋាន Parc des Princes ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Cristiano Ronaldo ស្ទើរ​តែ​ត្រូវ​មួយ​ដប ពី​សំណាក់​អ្នក​គាំទ្រ​របស់ PSG។

ហេតុការណ៍​កើត​ឡើង​ពេល​កីឡាករ​ព័រទុយហ្គាល់ ទាត់​ចូល​គ្រាប់​ទី​មួយ ក្នុង​ជ័យជម្នះ ២-១ បន្ទាប់មក​​ក៏​បាន​រត់​ទៅ​អបអរ​គ្រាប់​បាល់​នៅ​មុខ​អ្នក​គាំទ្រ​​របស់ PSG ដែល​កំពុង​តែ​ឈរ។ ភ្លាម​នោះ​ស្រាប់​តែ​មាន​ដប​ទឹក​មួយ​ហោះ​មក​ស្ទើរ​តែ​ត្រូវ​ក្បាល​របស់ Ronaldo ទៅ​ហើយ។

រូបភាព​ ដប​ហោះ​កាត់​ក្បាល​របស់ CR7 ត្រូវ​បាន​ថត​ជាប់​ដោយ​វិបសាយ realmadrid.com។ យ៉ាងណា​គ្រាប់​បាល់​របស់​ Ronaldo ក្នុង​ការ​ប្រកួត​យប់​មិញ​ បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ទី​ពីរ​ដែល​អាច​រក​បាន​គ្រាប់​បាល់​៩​ប្រកួត​ជាប់​គ្នា​នៅ UCL បន្ទាប់​ពី Ruud van Nistelrooy ធ្លាប់​ធ្វើ​បាន​នៅ​រវាង​ឆ្នាំ២០០២​និង​២០០៣៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ