បាត់​លោក​ ដាញ់ ហុង​ យូរឥឡូវ​មាន​ដំណឹង​លោក​កំពុង​ធ្វើ​គម្រោង​​ថ្មី​​មួយ​​ទៀត

  • 2018-03-07 07:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកខ្លះ​បែប​ដឹង​ អ្នក​ខ្លះ​បែប​ក៏​មិន​ដឹង​ដែរ​ពី​គម្រោង Khmer ORC ឬ Machine Learning OCR ដែល​ជា​កម្មវិធី​កុំព្យូទ័រ​បម្លែង​រូបភាព ទៅ​ជា​អក្សរ ហើយ​បកប្រែ ដែល​បាន​ជាប់​គាំង​យូរ​ឆ្នាំ ទើប​តែ​​​ពេល​​ថ្មីៗ​នេះ​ទទួល​បាន​ចម្លើយ​ពី​លោក ដាញ់ ហុង បញ្ជាក់​ថា​ អាច​នឹង​ដាក់​ឲ្យ​ប្រើ​នា​ពេល​ឆាប់ៗ​នេះ។

ស្ថាបនិក​ខ្មែរ​យូនីកូដ ដាញ់ ហុង

ត្បិត​ថា​កន្លង​មក​ហាក់​ដូច​ជា​ស្ងាត់​បន្តិច ប៉ុន្តែ​លោក​នៅ​តែ​ព្យាយាម​ដាក់​បញ្ចូល​ទិន្នន័យ​ឲ្យ​បាន​ច្រើន​ភាសា បង្កើត​មុខងារ​ Chatbot និង​កែ​តម្រូវ​កន្លែង​ដែល​មាន​កំហុស​ច្រើន ឬ​កន្លែង​ដែល​បម្លែង​មិន​បាន​ត្រឹម​ត្រូវ ឲ្យ​មាន​ត្រឹម​ត្រូវ​ច្បាស់​លាស់​មក​វិញ។ - [គម្រោង​កម្មវិធី Khmer OCR ទៅ​មុខ​​មិន​សូវ​ស្រួល ស្វែង​រក​ការ​ជួយ​គាំទ្រ​បន្ថែម](http://news.sabay.com.kh/article/351959#utm_campaign=onpage "")

ចំពោះ​មូលហេតុ​ដែល​លោក​មិន​ទាន់​អាច​ប្រាប់​កាល​បរិច្ឆេទ​ចេញ​ច្បាស់​លាស់​បាន ដោយ​សារ​តែ​ឥឡូវ​នេះ​កំពុង​បង្កើត Server សម្រាប់​រក្សា​ទិន្នន័យ ឯ​ផ្ទៃ Interface កម្មវិធី​នៅ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ។

កម្មវិធី​កុំព្យូទ័រ​ Khmer ORC ឬ Machine Learning OCR អាច​បង្រៀន​ម៉ាស៊ីន​ឲ្យ​ធ្វើការ​តាម​រយៈ​ការ​បញ្ចូល​ទិន្នន័យ​រួច​ទាញ​យក​ទិន្នន័យ​ដោយ​ខ្លួនឯង បើ​ប្រដូច​ទៅ​នឹង​ស្មាតហ្វូន ស្រដៀង​នឹង​បច្ចេកវិទ្យា Face recognition​ ពោល​គឺ​បង្រៀន​ម៉ាស៊ីន ឲ្យ​ចេះ​ធ្វើការ​​បម្លែង។

ចំណុច​សំខាន់​របស់ Khmer ORC ឬMachine Learning OCR ក្រោយ​ពេល​បំលែង​រូបភាព​ទៅ​ជា​អក្សរ​ហើយ​មាន​អក្សរ​ខុស អក្សរ​ត្រូវ វា​អាច​បែងចែក​បាន អក្សរ​ណា​ត្រូវ អក្សរ​ណា​នៅ​មាន​ភាព​សង្ស័យ យក​មក​វិភាគ​បន្ត។ មក​ទល់​ពេល​នេះ វា​អាច​មាន​សមត្ថភាព​បំលែង​បាន​ត្រឹម​ត្រូវ​បាន​ប្រមាណ​ជា ៥០ ទៅ ៦០ ភាគ​រយ​។

រំឭក​ដែរ​ថា​លោក ដាញ់ ហុង ជាអ្នក​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ប្រព័ន្ធ​អក្សរ​ខ្មែរ​យូនីកូដ​មក​ប្រើ​សម្រាប់​វាយ​អត្ថបទ​នៅ​លើ​កុំព្យូទ័រ និង​អ៊ីនធឺណិត​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ជាង ប្រព័ន្ធ​លីមូន(Limon)៕

#វីដេអូ​ផ្នែក​ខ្លះៗ​នៃ​កម្មវិធី​កុំព្យូទ័រ​ Khmer ORC

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម