ចង់​លេច​ធ្លោហួស​ហេតុ​ពេក​ តារាម៉ូដែលសុដន់យក្ស ចំណាយលុយប្ដូរពណ៌ស្បែកមើល​លែង​ស្គាល់

  • 2018-03-07 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប​បាន​ចំណាយ​ទឹកប្រាក់​ជាង ៦​ម៉ឺន​ដុល្លារ​ក្នុង​ការ​វះកាត់ ដើម្បី​ផ្លាស់ប្ដូរ​រូប​នាង​ឲ្យ​ទៅ​ជា​តួអង្គ Barbie មួយ​រូប​ដែល​អស្ចារ្យ​ប្លែក​ខុស​ពី​គេ។

តារា​ម៉ូដែល​ឈ្មោះ Martina Big ដែល​មាន​វ័យ​២៨​ឆ្នាំ បាន​វះកាត់​ដើម​ទ្រូង​របស់​នាង​​ឲ្យ​បាន​ទំហំ ៣២ ហើយ​ថែម​ទាំង​បាន​ចាក់​ថ្នាំ​ឲ្យ​ស្បែក​របស់​នាង​មាន​ពណ៌​ត្នោត។

Martina តារា​ដែល​អះអាង​ថា​ជា​​ស្ត្រី​ដែល​មាន​ដើម​ទ្រូង​ធំ​ជាង​គេ​នៅ​អឺរ៉ុប បាន​នៅ​តែ​ចាក់​បញ្ចូល​សូលុយស្យុង​អំបិល​បន្ថែម​នៅ​ក្នុង​ខ្លួន​របស់​នាង ហើយ​ថែម​ទាំង​មាន​គម្រោង​ធ្វើ​ការ​វះ​កាត់​បន្ថែម​ទៀត​ទោះ​បី​ជា​នាង​មាន​រូបរាង​​បែប​នេះ​ហើយ​ក្ដី។

ជាង​នេះ​ទៅ​ទៀត តារា​រូប​នេះ​ក៏​​មាន​គម្រោង​ចាក់​បំពេញ​ត្រគាក​របស់​នាង​បន្ថែម ហើយ​នាង​នៅ​តែ​បន្ត​ការ​ចាក់​​ថ្នាំ​ដើម្បី​បាន​សម្បុរ​ដែល​នាង​ប៉ង​ប្រាថ្នា​នោះ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា