ឡើង​កូដ​មួយ​រយៈ​ Sterling ដូរ​ឡាន​សរុប​ជាង​១​លាន​ផោន​

  • 2018-03-07 07:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raheem Sterling កំពុង​ឡើង​កូដ​ខ្លាំង​ចាប់​តាំង​ចាកចេញ​ពី​ Liverpool ទៅ​ Manchester City កាល​ពី​ឆ្នាំ​២០១៥។ ការ​ផ្ទេរ​ពេល​នោះ​កីឡាករ​សញ្ជាតិ​អង់គ្លេស​មាន​តម្លៃ​ខ្លួន​៥០​លាន​ផោន​ ជា​តម្លៃ​ថ្លៃ​បំផុត​មួយ​​​ក្នុង​នាម​ជា​ខ្សែ​បម្រើ​។​

ចាប់​ផ្ដើម​អាជីព​ពី​ថ្នាល​យុវជន​ Liverpool ដែល​លោក​ Rafael Benitez ទិញ​ពី Queens Park Rangers យុវជន​ Sterling បាន​វិវត្តន៍​ខ្លួន​យ៉ាង​រហ័ស​ទៅ​ក្នុង​ឈុត​ធំ​ហង្ស​ក្រហម​ ហើយ​ក្រោយ​មក​ក៏​ត្រូវ​ Manchester City ឆក់​យក។​

នៅ​ក្លឹប​អ្នក​មាន​អង់គ្លេស​តារា​ឆ្នើម​វ័យ​២៣​ឆ្នាំ ទទួល​ថ្លៃ​នឿយហត់​កប់​ពពក​គឺ ២​សែន​ផោន​ក្នុង​១​សប្ដាហ៍​ ដែល​ចំណូល​ដ៏​ច្រើន​នេះ​ធ្វើ​ឲ្យ​រូប​គេ​មិន​ញញើត​នឹង​ចំណាយ​លើ​សម្ភារៈ​ទំនើប​ៗ​ពិសេស​គឺ​រថយន្ត​តែ​ម្ដង។​ ត្រឹម​រយៈ​ពេល​ខ្លី​​ គេ​ឃើញ​ Sterling បាន​ប្ដូរ​រថយន្ត​ច្រើន​ប្រភេទ​ សុទ្ធ​សឹង​ជា​​រថយន្ត​ថ្លៃ​ និង​ទំនើប។​

រថយន្ត​កន្លង​មក​របស់​ខ្សែ​បម្រើ​ស្បែក​ខ្មៅ​ល្បឿន​លឿន​ មាន​ដូចជា​ Range Rover, Bentley, Smart car, Mercedes G Class, Audi A7 Sportback​, Mercedes-Benz C 63 AMG និង​ Porsche ជា​ដើម​៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម