Pep ​ថា ​Man City ​នៅ​តង់​ទី​២ ​ភ្លេច​លេង​ប្រយុទ្ធ​គិត​តែ​បោះ​ឱ្យ​គ្នា ​ទើប​ចាញ់​ Basel

  • 2018-03-08 02:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Manchester City ​បាន​បរាជ័យ ២-១ ​ក្នុង​ជើង​ទី​២​នេះ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​ទៅ​វគ្គ​បន្ដ​បាន ព្រោះ​ឈ្នះ​កាល​ជើង​ទី​១ ​ក្នុង​លទ្ធផល ៤-០ ​ទៅ​ហើយ។

ចាញ់​យប់មិញ​គឺ​ជា​បរាជ័យ​ទី​៤​​ក្នុង​រដូវ​កាល​នេះ​របស់ Man City ​ប៉ុន្តែ​វា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ ​ព្រោះ​វា​ជា​ការ​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ជា​លើក​ទី​២​ក្នុង​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​អឺរ៉ុប​មួយ​នេះ។ ដូច្នេះ​លោក Pep ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​នៅ​អង់គ្លេស ​គិត​ថា​វា​ជា​រឿង​ល្អ​ទៅ​វិញ ​ទោះ​ជា​ចាញ់​យប់មិញ​ក៏​ដោយ។

“ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្រុម​។ ការ​ប្រកួត​យប់មិញ ​យើង​ធ្វើ​មិន​បាន​ល្អ ​ក្នុង​តង់​ទី ២ ​យើង​ដូចជា​ភ្លេច​លេង​ប្រយុទ្ធ ​ដោយ​កីឡាករ​គ្រាន់​តែ​បោះ​បាល់​ឱ្យ​គ្នា ​មិន​សម្រុក​ទៅ​មុខ​សោះ។ ក្នុង​តង់​ទី​២​នេះ ​សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​ពិត​ជា​អន់ អន់​ខ្លាំង​ណាស់”។ សម្ដី​អ្នក​ចាត់ការ​ប្រាក់​ចំណូល​ខ្ពស់​នៅ​អង់គ្លេស៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ