PSG ​ទាក់​ទង Conte ​ទៅ​ដឹក​នាំ​ក្រុម ជំនួស​លោក Emery ​ក្រោយ​ចាញ់​ Real

  • 2018-03-08 03:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប PSG ​មាន​បំណង​យក​លោក Antonio Conte ​ទៅ​ដឹក​នាំ​ក្រុម​នា​រដូវ​កាល​ក្រោយ​នេះ ​ជំនួស​លោក Unai Emery ​ដែល​នាំ​​ក្រុម​ចាញ់ Real Madrid ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League ។

កាសែត France ​បាន​អះអាង​ដូច​ខាង​លើ​នេះ ​ហើយ​បញ្ជាក់​ថា​នៅ​សប្ដាហ៍​ក្រោយ ​ការ​ចរចា​នឹង​កើត​មាន​ឡើង​នៅ​ទីក្រុង​បារីស។ Emery ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម PSG ​បច្ចុប្បន្ន​កំពុង​តែ​ដឹក​នាំ​ក្រុម​បាន​ល្អ​នៅ​លីគ​បារាំង ​ប៉ុន្តែ​គោលដៅ​ធំ​របស់​ក្លឹប​ដែល​ចាយ​លុយ​មហាសាល​នេះ​មិនមែន​លីគ​កំពូល​របស់​ខ្លួន​នោះ​ទេ។ ក្ដី​បំណង​ធំ​របស់​ក្លឹប​យក្ស​មួយ​នេះ ​ចង់​បាន​ពានរង្វាន់ UEFA Champions League ​ឯ​ណោះ។

ដោយសារ​តែ​ដូច្នេះ​ហើយ ​ទើប​ការ​ដែល​បរាជ័យ​ក្រោម​ថ្វី​ជើង Real Madrid ​បាន​ធ្វើ​ឱ្យ​ក្លឹប​មួយ​នេះ ក៏​ដូច​ជា​ប្រធាន​ក្លឹប​ផ្ទាល់ ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ ​ព្រោះ​ខក​បំណង​មែនទែន។ មិន​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ថា​នឹង​បណ្ដេញ​លោក Emery ​ចេញ​ទេ ប៉ុន្តែ​ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា​អតីត​អ្នក​ចាត់ការ Sevilla ​រូប​នេះ ​នឹង​ចាកចេញ​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ។

ខណៈ​​ដែល​អ្នក​ចាត់ការ​ជម្រើស​ទី​១​សម្រាប់ PSG ​​គឺ​លោក Conte ​បច្ចុប្បន្ន​កំពុង​​ដឹក​នាំ​ក្រុម Chelsea ​និង​ជម្រើស​ទី​២​គឺ​លោក​ Mauricio Pochettino ​អ្នក​ចាត់ការ​របស់ Spurs ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី