គណនី Apple ID និង Facebook ត្រូវ​គេ Hack មាន​លក់​ហូរហែ​​លើ​ទីផ្សារ​ងងឹត

  • 2018-03-09 02:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី Top10VPN គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ ២០១៨ បាន​បង្ហើប​ពី​តម្លៃ​ប្រភេទ​គណនី​ដែល​ត្រូវ​គេ Hack យក​ទៅ​លក់​លើ​ទីផ្សារ​ងងឹត។ ជា​មធ្យម​សម្រាប់​គណនី Apple ID មួយ ដាក់​លក់​ក្នុង​តម្លៃ ១៥,៣៩ ដុល្លារ ព្រោះ​នេះ​មាន​ជាប់​ទាក់ទង​នឹង​សេវាកម្ម​ឯ​ទៀត​ដូច​ជា Apple Music និង iCloud ដែល​មាន​ផ្ទុក​ឯកសារ​សំខាន់​ជា​ច្រើន។

ចំណែក​ឯ​គណនី Netlifx ជា​មធ្យម​ថ្លៃ ៨,៣២ ដុល្លារ ស្រប​ពេល Facebook ប្រហែល ៥,២០ ដុល្លារ។ ហើយ​បើ​មើល Spotify ដែល​មិន​សូវ​ពេញ​និយម​លក់​បាន​ត្រឹម ០,២១ ដុល្លារ។ ជាង​នេះ​ទៅ​ទៀត​ពួក Hacker ក៏​បាន​វាយ​ប្រហារ​ទាំង​លើ​សេវាកម្ម​ទូទាត់​ថ្លៃ​ទំនិញ​ជា​ច្រើន មាន​ដូច​ជា PayPal មួយ​លក់​បាន​ដល់ ២៤៧ ដុល្លារ ហើយ Western Union ថ្លៃ ១០១ ដុល្លារ។

យ៉ាងណាមិញ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ទាក់ទង​គណនី Apple ID ឬ iCloud ដែល​មាន​ទិន្នន័យ​សំខាន់ ដើម្បី​បញ្ចៀស​ការ Hack ចាំ​បាច់​ត្រូវ​ប្រើប្រាស់​មុខងារ Two-factor Authentication ក្នុង​គោលដៅ​រឹត​បន្តឹង​ប្រព័ន្ធ​សុវត្ថិភាព​មួយ​កម្រិត​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា