ឆ្នាំ ២០១៨ Apple មាន​ផលិតផល​ថ្មី ៤ ម៉ូឌែល​ត្រៀម​ក្រឡុក​ទីផ្សារ​ ធ្លាយ​តម្លៃ​ថា​រាង​ធូរ​ជាង​មុន

  • 2018-03-09 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​យោង​តាម​របាយការណ៍​ពី Economic Daily ឲ្យដឹងថា Apple មាន​ផែនការ​ដាក់​បង្ហាញ​ឧបករណ៍​ថ្មី​រួមមាន HomePod, MacBook Air, iPad និង iPhone មុន​បញ្ចប់​ឆ្នាំ ២០១៨ នេះ។

ថ្លែង​មុន​នេះ​បន្តិច​ពី​អនុប្រធាន​ក្រុមហ៊ុន WitsView Research លោក Qiu Yubin បាន​បញ្ជាក់​ថា​ MacBook Air ទំហំ​អេក្រង់ ១៣ អ៊ីញ នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ក្បែរ ៧៩៩ – ៨៩៩ ដុល្លារ ចុះ​ថោក​ជាង​ឆ្នាំ​ទៅ​ដែល​ហក់​ដល់ ៩៩៩ ដុល្លារ​ឯ​ណោះ។​ ទាក់ទង​នឹង​ទីផ្សារ​ថេបប្លែត​មាន​ការ​ចុះ​អន់​ថយ Apple ចង់​រចនា​នូវ iPad ឆ្នាំ ២០១៨ ក្នុង​តម្លៃ​ត្រឹម ២៥៩ ដុល្លារ។

ក្រឡេក​ទៅ iPhone ត្រូវ​បាន​គេ​រំពឹង​ទុក​ថា Apple នឹង​បញ្ចេញ​នូវ​ស្មាតហ្វូន​​បំពាក់​អេក្រង់ LCD ទំហំ ៦,១ អ៊ីញ ថោក​ជាង iPhone X ហើយ​ក៏​បន្ថែម​ម៉ាក​ផ្សេង​ទៀត​ដូច​ជា iPhone SE អាច​ចេញ​នា​ខែ​ឧសភា​ឬ​មិថុនា។ អ្វី​ដែល​ពិសេស HomePod ជំនាន់​ក្រោយ​ផ្សេង​ទៀត គ្រោង​ដាក់​លក់​តម្លៃ​ក្បែរ ១៥០ – ២០០ ដុល្លារ ​មាន​មុខងារ​ប្រជែង​កាន់​តែ​ខ្លាំង​ជាមួយ Echo របស់ Amazon។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម