Man City ធ្វើ​បាន​កំណត់ត្រា​មួយ​នៅ Champions League ដែល​គ្មាន​ក្រុម​ណា​ធ្វើ​ដូច

  • 2018-03-10 08:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ក្រុម Man City ចាញ់​ Basel ១-២ នៅ​ក្នុង​ទឹកដី​សម្រាប់​ការ​ប្រកួត​ជើង​ទី២​នៅ​ក្នុង​ក្របខ័ណ្ឌ Champions League ក៏​ពិត​មែន ប៉ុន្តែ​ក្រុម​កំពូល​តារាង​អង់គ្លេស​នៅ​តែ​អាច​បន្ត​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​សម្រាប់​ពានរង្វាន់​បាល់ទាត់​កំពូល​របស់​ទ្វីប​អឺរ៉ុប​នេះ ព្រោះ​បាន​លត់​ម្ចាស់ផ្ទះ កាល​ពី​ជើង​ទី​១ ៤-០ រួច​ទៅ​ហើយ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ ក្រុម​រហ័ស​នាម​ពណ៌​ផ្ទៃមេឃ​ធ្វើ​បាន​នូវ​កំណត់​ត្រា​មួយ​ដែល​គ្មាន​ក្រុម​ណា​ធ្វើ​បាន នោះ​គឺ​ ការ​បញ្ជូន​បាល់​ចំនួន ១ ០៥៨ ​ប៉ះ សម្រេច​បាន​ ៩៧៨​ លើក ដែល​បាន​បំបែក​កំណត់ត្រា​ Barcelona ៩០៥ ​ប៉ះ កាល​ពី​ឆ្នាំ​២០១៦ ដែល​គ្មាន​ក្រុម​ណា​អាច​ធ្វើ​ច្រើន​ដូច​នេះ​ក្នុង​១​ប្រកួត​ឡើយ​ក្នុង​ក្របខ័ណ្ឌ Champions League។

លោក Pep Guardiola បាន​និយាយ​ថា កូន​ក្រុម​របស់​លោក​ចាញ់ Basel ព្រោះ​រវល់​​តែ​បោះ​បាល់​ឲ្យ​គ្នា ភ្លេច​លេង​ប្រយុទ្ធ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម