Firmino ចង់​ឲ្យ​ Liverpool ប៉ះ​ក្រុម​អង់គ្លេស​នៅ​វគ្គ​៨​ក្រុម​ព្រោះ​មូល​ហេតុ​មួយ​

  • 2018-03-09 01:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Firmino សង្ឃឹម​ថា​ Liverpool នឹង​ចាប់​ឆ្នោត​ប៉ះ​ក្រុម​មក​ពី​អង់គ្លេស​ដូច​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ UEFA Champions League។​

Firmino

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ស្រួល​ៗ​ក្រោយ​ឈ្នះ​ Porto ក្រៅ​ដី​ ៥-០ និង​ស្មើ​ ០-០ នៅ​ទឹកដី​ខ្លួន​ឯង​ធ្វើ​ឲ្យ​ពួកគេ​ឡើង​ទៅ​វគ្គ​៨​ក្រុម​លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​២០០៩​មក។​

មុន​ការ​ចាប់​ឆ្នោត​មក​ដល់​​ Firmino បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ចង់​ប៉ះ​ក្រុម​មក​ពី​អង់គ្លេស​ ជាង​ក្រុម​មក​ពី​លីគ​ផ្សេង​ទៀត។ “ពិត​ណាស់​ ពួក​យើង​ចង់​ប៉ះ​ក្រុម​អង់គ្លេស​នៅ​វគ្គ​៨ក្រុម។ ​កំណត់ត្រា​កន្លង​មក​នៅ​ពាន​អឺរ៉ុប​ Liverpool ធ្វើ​បាន​ល្អ​ជាមួយ​ក្រុម​អង់គ្លេស​ (ទម្លាក់​ Arsenal, Chelsea នៅ​ UCL និង​ Man Utd នៅ​ Europa)"។

"ទោះ​ពួក​យើង​ធ្លាប់​មាន​ប្រវត្តិ​ខ្លាំង​ទល់​ក្រុម​អង់គ្លេស​ តែ​មិន​មែន​មាន​ន័យ​ថា​ Liverpool ខ្លាច​ញញើត​ក្រុម​ណា​មួយ​ឡើង​នៅ​វគ្គ​នេះ"។ តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​និយាយ​ដូច្នេះ។​ មាន​ក្រុម​ Premier League ២​ហើយ​ឡើង​វគ្គ​៨​ក្រុម​គឺ Liverpool និង​ Man City ខណៈ​ Spurs ត្រូវ​ធ្លាក់​។ ២​ក្រុម​ទៀត​មាន​ Man United និង​ Chelsea ត្រូវ​លេង​សប្ដាហ៍​ក្រោយ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន