មូលហេតុ​នៃ​ការ​ដក​ខ្លួន​របស់​​ខេត្ត​ចំនួន ៥ ពី​ពាន​ Hun Sen Cup

  • 2018-03-09 02:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ខេត្ត​ចំនួន ៥ គឺ​ស្វាយរៀង, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី និង​ខេត្ត​ពោធិ៍សាត់ បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត Hun Sen Cup ឆ្នាំ២០១៨។ ការ​ដក​ខ្លួន​នេះ​គឺ​មក​ពី​ការ​កង្វះ​ហិរញ្ញវត្ថុ និង​ត្រៀម​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ផ្សេង​ៗ។

​ទាក់​ទង​ការ​ដក​ខ្លួន​នេះ​ប្រភព​ព័ត៌មាន ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការ​ដក​ខ្លួន​របស់​ក្រុម​ជម្រើស​ខេត្ត​ទាំង ៥ ខាង​លើ​មក​ពី​​បញ្ហា​កង្វះ​ហិរញ្ញវត្ថុ និង​ការ​តៀម​ខ្លួន​មិន​ទាន់​ពេល។ មួយ​ទៀត​គឺ​ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន​ការ​ប្រកួត​ផ្សេង​ៗ​រៀងខ្លួន​។

​​ព្រឹត្តិការណ៍ Hun Sen Cup 2018 មាន​ខេត្ត​ចំនួន ១៨ បាន​​ចូល​រួម​ប្រកួត​ក្នុង​កម្រិត​ថ្នាក់​ខេត្ត​ ដែល​បាន​បញ្ចប់​១​សប្ដាហ៍​រួច​ទៅហើយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​