Son Heung-min ឈឺ​ចាប់​ស្ទើរ​បោក​ក្បាល ព្រោះ​មិន​អាច​ជួយ​ក្រុម​ឡើង

  • 2018-03-09 02:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Son Heung-min បាន​ថ្លែង​ថា Tottenham ត្រូវ​តែ​រៀន​បន្ថែម​ទៀត​ពី​ការ​ធ្លាក់​​ចេញ​ពី  Champions League និង​ត្រូវ​ត្រលប់​មក​វិញ​ជាមួយ​ភាព​ខ្លាំង​ជាង​មុន​នៅ​រដូវ​កាល​ក្រោយ។

Spurs ចាប់​ផ្ដើម​មាន​ទឹក​មាត់​លេប​នៅ​វគ្គ​ទី​មួយ បន្ទាប់​ពី Son រក​បាន​មួយ​គ្រាប់​នាំ​​មុខ សរុប​ទាំង​ពីរ​ជើង​ ៣-២។ តែ​ក្រុម​យក្ស​អ៊ីតាលី Juventus បាន​ធ្វើ​រឿង​ស្មាន​មិន​ដល់ ត្រឹម​តែ​៣​នាទី​ពួក​គេ​អាច​រក​បាន​២​គ្រាប់​វិញ ដោយ Gonzalo Higuain និង Paulo Dybala ធ្វើ​ឲ្យ Spurs ធ្លាក់​ទាំង​ឈឺ​ចាប់។

​មិន​​អាច​ជួយ​ក្រុម​បាន Son ដែល​ស្រក់​ទឹក​ភ្នែក​ ក្រោយ​ឭ​សំឡេង​កញ្ចែ​បាន​និយាយ​ថា៖"វា​ពិត​ជា​ឈឺ​ចាប់ តែ​វា​ជា​បាល់ទាត់។ ពួក​យើង​លេង​​ល្អ ប៉ុន្តែ​ពេល​ខ្លះ​បាល់ទាត់​គឺ​បែប​នេះ។ ពួក​យើង​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​លទ្ធផល ប៉ុន្តែ​សម្រាប់​ខ្ញុំ​ វា​ឈឺ​ចាប់​ខ្លាំង​ណាស់។ ពួក​យើង​អាច​សិក្សា​បាន​​ពី​ការ​ប្រកួត​នេះ​បាន​។ ខ្ញុំ​ក៏​សុំទោស​ចំពោះ​អ្នក​គាំទ្រ ដែល​រំពឹង​ខុស​ការ​គិត៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ