កក្រើក​ឆាក​​! ធ្លាប់​តែ​ថ្លែង​សន្ទរកថា​ ពេល​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​២​រូប​ច្រៀង​​ម្ដង​ម៉េច​វិញ?

  • 2018-03-09 02:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ពិធី​ "ទិវា​វប្បធម៌​ជាតិ​ លើក​ទី​២០" និង សំណេះ​សំណាល ពិសា​អាហារ​សាមគ្គី​ វាង​ប្រមុខ​រាជរដ្ឋាភិបាល និង ក្រុម​អ្នក​សិល្បៈ​​ ឯក​ឧត្ដម​ ស៊ុន ចាន់​ថុល  រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឡើង​ច្រៀង​ចម្រៀង​មួយ​បទ​រួម​គ្នា។

“រាត្រី​សេកុង" ជា​ចម្រៀង​មួយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ទាំង​២​លើក​យក​មក​បក​ស្រាយ​ក្នុង​នោះ ជំទាវ ភឿង សកុណា ជា​អ្នក​ច្រៀង ឯ​ឯក​ឧត្ដម​ ស៊ុន ចាន់​ថុល ជា​អ្នក​បន្ទរ​និង​លេង​ឧបករណ៍​តន្រ្តី។

ចង់​ដឹង​ទេពកោសល្យ​សិល្បៈ​របស់​រដ្ឋមន្ត្រី​ក្រសួង​ទាំង​២ ខ្លាំង​ប៉ុណ្ណា? ទស្សនា​វីដេអូ​ខាង​ក្រោម៖​​​

អត្ថបទ៖ សុខណា