សិង្ហបុរី​ បាន​សិទ្ធិធ្វើ​ម្ចាស់​​ផ្ទះ​​លើក​ដំបូង​រៀប​ចំ​​​ជើងឯក​ E-Sport អាស៊ាន

  • 2018-03-09 04:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ទទួល​ស្គាល់​ពី​ភាព​លេច​ធ្លោ​នៃ​ហ្គេម​អនឡាញ​ក្នុង​ចំណោម​យុវវ័យ ប្រទេស​សិង្ហបុរី​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​លើក​ដំបូង​ក្នុង​កម្មវិធី​ប្រកួត​កីឡា E-Sport អាស៊ាន ដែល​ត្រូវ​រៀបចំ​នៅ​មជ្ឈមណ្ឌល​កីឡាSingapore Sports Hub។

​​ លោក  Baey Yam Keng អគ្គលេខាធិការ​សភា​ វប្បធម៌ សហគមន៍ និង​យុវជន​បាន​ប្រាប់​ថា​កាល​ពី​ម្សិលមិញ​ថា កម្មវិធី​ប្រកួត​ខាង​លើ​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ដំបូង​​ក្នុង​ខែ សីហា ឆ្នាំ ២០១៨។ ការ​កើន​ឡើង​ខ្ពស់​​នៃ​ប្រជាប្រិយភាព​ និង​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ កីឡា​អេឡិចត្រូនិក ( E-Sport) កំពុង​មាន​សក្ដានុពល​យ៉ាង​ខ្លាំង ក៏​ជា​មធ្យោបាយ​ថ្មី​ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​យុវជន​ក្នុង​តំបន់​អាស៊ាន តាមរយៈ​ការ​ចែករំលែក​បទពិសោធន៍​នៃ​កម្មវិធី​ប្រកួត ក៏​ជា​កីឡា និង​ជា​ភាព​រីករាយ​ផង​ដែរ។

ជា​ការ​ពិត​កីឡា​អេឡិចត្រូនិក ( E-Sport) កំពុង​តែ​ដើរ​ទៅ​មុខ ហើយ​វា​នឹង​បង្ហាញ​ខ្លួន​ក្នុង ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​​គឺ​ កីឡា​ទ្វីប​អាស៊ី​ ឬ​ Asian Games ​លើក​ទី​១៨ ដែល​រៀបចំ​នៅ ទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​។ ហើយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ក៏​កំពុង​ស្វែង​យល់​បន្ថែម ដើម្បី​ដាក់ កីឡា​E-Sport ក្នុង​ព្រឹត្តិការណ៍​ Summer Games ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង៕ ​​​​​

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ