ទៅ​ទិញ​ថ្ម​ទូរសព្ទ​ហ្សីន បាន​ហ្សីន​តែ​ថ្ម ប្រយ័ត្ន​ចោល​លុយ​ទទេ

  • 2018-03-09 05:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អតិថិជន​មួយ​ចំនួន​មិន​បាន​គិត ឬ​អាច​និយាយ​ថា​គិត​មិន​ដល់​នៅ​ពេល​ទៅ​ទិញ​ថ្ម​ទូរសព្ទ ហើយ​ប្រើប្រាស់​មិន​បាន​យូរ។

លោក ឡុង ឆ័យណាវ ម្ចាស់​ហាង​ជួសជុល​ទូរសព្ទ Dr Phone ប្រាប់​ថា កន្លង​ទៅ​ធ្លាប់​មាន​ករណី​ច្រើន​ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទៅ​ទិញ​ថ្ម​ទូរសព្ទ​តាម​ហាង ហើយ​ចង់​បាន​ថ្ម​ហ្សីន​ដែល​មាន​តម្លៃ​ថ្លៃ។

លោក​ថា ថ្ម​ហ្សីន​ល្អ​និង​មាន​សុវត្ថិភាព តែ​អ្នក​ប្រើប្រាស់​មិន​បាន​ដឹង​ទេ​ថ្ម​ហ្សីន​ក៏​មាន​អាយុ​កាល​ប្រើប្រាស់​របស់​វា។

"អ្នក​លក់​ប្រាប់​ថា​ហ្សីន។ អូខេ​ការ​ពិត​វា​ជា​ថ្ម​ហ្សីន​មែន តែ​អ្នក​ទិញ​មិន​ដឹង​ទេ​ថ្ម​នោះ​សឹករិចរិល"។

តាម​​អតិថិជន​​ដែល​យក​ទូរសព្ទ​មក​ជួសជុល​ថ្ម​នៅ​ហាង​របស់លោក​រក​ឃើញ​ថា ថ្ម​ទូរសព្ទ​ខ្លះ​​ប្រើ​តែ​ពីរ​បី​ខែ​ក៏​ខូច​​ទៅ​វិញ ទោះ​បី​វា​ជា​ថ្ម​ហ្សីន​ថ្មី​ក៏​ដោយ។

ដើម្បី​បញ្ជាក់​​ច្បាស់ លោក​ថា​ទាល់​តេស្ត​ដោយ​ប្រើ​ម៉ាស៊ីន​ទើប​អាច​វិនិច្ឆ័យ​គុណភាព​ថ្មយ៉ាង​ម៉េច ហើយ​អាយុកាល​អាច​​បន្ត​ប្រើប្រាស់​យូរ​ប៉ុណ្ណា៕

អត្ថបទ​ក្រោយ Sabay នឹង​បង្ហាញ​ពី​ឧបករណ៍​តេស្ត​ថ្ម​ទូរសព្ទ​ ឲ្យ​ប្រិយមិត្ត​បានស្វែង​យល់​ទាំង​អស់​គ្នា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម