ក្រុម​ហ៊ុន​ ៣ ដែល​ Apple ចំណាយ​លុយ​​លានៗ​ដុល្លារ​ទិញ​យក​នៅ​ឆ្នាំ​ ២០១៧

  • 2018-03-09 08:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​នៅ​​ក្នុង​អង្គ​ប្រជុំ​​ម្ចាស់​ភាគហ៊ុន​ប្រចាំ​ឆ្នាំ​​ ២០១៨ កាល​ពី​ដើម​ខែ​កុម្ភៈ​ ក្រុមហ៊ុន​ Apple បាន​ប្រកាស​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​យក្ស​នេះ​បាន​ទិញ​យក​ក្រុមហ៊ុន​​ផ្សេងៗ​ចំនួន​ ១៩ ក្រុមហ៊ុន។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ ១៩ មាន​ក្រុមហ៊ុន​ចំនួន​ ១០ ត្រូវ​បាន​គេ​ស្គាល់​ ចំណែក​ ៩ ទៀត​​​​​គ្មាន​នរណា​ស្គាល់​នោះ​ទេ។ បន្ថែម​ពី​នេះ​​មាន​​ត្រឹម​ ៣ ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​គេ​អាច​ដឹង​អំពី​តម្លៃ​ទិញ​យក។

​១. ក្រុមហ៊ុន​ Shazam ៖ ជា​ក្រុមហ៊ុន​​ចក្រភព​អង់គ្លេស​ដែល​ជំនាញ​ខាង​ចំណាំ​​ចម្រៀង​ និង​រូបភាព ដែល​ Apple ទិញ​យក​ក្នុង​តម្លៃ​ប្រមាណ​ ៤០០ លាន​ដុល្លារ​ ដើម្បី​ពង្រឹង​ដល់​​ iTunes, Siri និង Apple Music។

២. ក្រុមហ៊ុន​ Lattice Data ៖ ជា​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ ដែល​ជំនាញ​លើ​បច្ចេកវិទ្យា​ AI ហើយ Apple បាន​ទិញ​យក​ក្នុង​តម្លៃ​ ២០០ លាន​ដុល្លារ​ ដើម្បី​ជំនួយ​ដល់​កម្មវិធី​ Photos។

៣. ក្រុមហ៊ុន​ Vranna ៖ ក្រុមហ៊ុន​កាណាដា​ ដែល​​ជំនាញ​លើ​បច្ចេកវិទ្យា​ AR ត្រូវ​ Apple ទិញ​យក​ក្នុង​តម្លៃ​ ៣០ លាន​ដុល្លារ​ ដើម្បី​ជំនួយ​ដល់​ ARKit។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ Apple បាន​ទិញ​យក​នៅ​ឆ្នាំ​ ២០១៧ សុទ្ធ​តែ​​ត្រូវ​បាន​ទិញ​យក​​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ផលិតផល​​របស់​ខ្លួន​មាន​ភាព​ប្រសើរ​ជាង​មុន៕​ ​​

ប្រភព៖ macrumors | Wikipedia   ប្រែ​សម្រួល៖ សុខហេង