Nikki Nikki ទម្លាយចរិតលក្ខណៈសង្សារបរទេស ពិតជាពិសេស

  • 2018-03-12 02:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ចំណេះ​ខ្ពស់ ភាព​ឆ្លាតវៃ ការ​អត់​ធ្មត់​ ឧស្សាហ៍​ និង​ស្មោះ​ត្រង់ បាន​ចង​ចិត្ត​​តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​​នៅ​លើ​ប្រព័ន្ធ YouTube និង បណ្តាញ​សង្គម​ កញ្ញា Nikki Nikki ឲ្យ​​ទទួល​យក​ក្តី​ស្រលាញ់​ពី​សង្សារ​នាង​​។

Nikki Nikki និង គូស្នេហ៍

តារា​និយម​ច្រៀង​ចម្រៀង​ជា​អង់គ្លេសរូប​នេះ​បាន​​បង្ហាញ​​​ពី​មូល​ហេតុ​ដែល​ធ្វើឲ្យនាងដាក់​ចិត្ត​ស្រលាញ់​សង្សារ​ថា ​ប្រុស​ស្អាត​ម្នាក់​នោះ​​​ជា​មនុស្ស​មាន​ការ​អត់​ធ្មត់ មិន​ចេះ​លេង​សើច​ច្រើន មាន​​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់​។ ចំណុច​ពិសេស​មួយ​ទៀត​នោះ​គឺ​ សង្សារ​នាង​ជា​មនុស្ស​ម្នាក់​ដែល​នាង​អាចពឹង​ពាក់​បាន​ មាន​គំនិត​បង្កើត​អ្វីថ្មី​ច្រើន ថែមទាំងមាន​គំនិត​ដូចគ្នា ។ Nikki Nikki ៖ «មនុស្ស​គាត់​ចិត្ត​ល្អ​ គាត់​ចេះដឹង​ច្រើន​ មនុស្ស​គាត់​​អត់​ធ្មត់​ច្រើន​ ការងារ​ទៅ​ថត​ទៅ​អីចឹង ក្រុម​ការងារ​សរសើរ​គាត់​ថា​ជា​មនុស្ស​ឧស្សាហ៍ ដឹង​តែ​ធ្វើការ ឆ្លៀត​​លេងសើច​អ្វី​ក៏​គាត់​មិន​ហ៊ាន​ដែរ​»។

Nikki Nikki និង គូស្នេហ៍

នារី​ពូកែ​ម្នាក់​នេះ​មិន​ដែល​គិត​ថា​ខ្លួន​នាង​ជា​មនុស្ស​ស្រីអស្ចារ្យ​អ្វី​ឡើយ ប៉ុន្តែ​ដើម្បី​តប​​នូវ​ក្តី​ស្រលាញ់នេះ គឺ​មាន​តែ​ផ្តល់​​ក្តី​ស្មោះ​ត្រង់ ចំពោះ​សង្សារបណ្ដូល​ចិត្ត​នាង​។ ទោះ​ជា​យ៉ា​ង​ណា​ក្តី​អ្នក​ទាំង​ពីរ​មិនទាន់​បាន​កំណត់​ពេល​ចូល​ចូល​រោង​ការ​នៅ​ឡើយ​នោះ​ទេ​ ព្រោះ​នៅ​ចង់​បំពេញ​ក្ដី​ស្រមៃ​ដើរ​លេង​ឲ្យបាន​ច្រើន​ និង​សាង​អ្វី​ថ្មី​ៗ​ឲ្យ​បាន​ច្រើន​ជាមុន​សិន​។ នេះ​ជាការ​បញ្ជាក់​របស់ Nikki Nikki។

Nikki Nikki បានប្រកាសពីទំនាក់ទំនងជាសាធារណៈនៅចុងឆ្នាំ២០១៧ សំណព្វ​ចិត្ត​របស់នាងគឺជា​មិត្ត​រួម​ការ​ងារ​ គឺ​ លោក​ Matt Baddley អ្នក​ថត​រូប​ដ៏​ជំនាញ​ម្នាក់​៕

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទពេញនិយម