ក្ដៅ! យក្ស Bayern ទើបចង​ជើង​កីឡាករ​ឆ្នើម​ក្មេង​ខ្ចី​ញេញ​ម្នាក់​ របស់​ខ្លួន​បាន​សម្រេចអម្បាញ់មិញ

  • 2018-03-09 11:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ខ្សែ​ការពារ​ស្លាប​ Joshua Kimmich បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Bayern Munich។

ក្នុង​ថ្ងៃ​នេះ ក្លឹប​យក្ស Bayern បាន​ប្រកាស​ថា កីឡាករ​វ័យ ២៣​ឆ្នាំ បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប ដែល​កុងត្រា​នេះ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៣។

ខ្សែ​ការពារ​ស្លាប​ដែល​អាច​លេង​តំបន់​បម្រើ Kimmich ក្នុង​រដូវ​កាល​នេះ ជា​កីឡាករ​មួយ​យ៉ាង​សំខាន់​សម្រាប់​ក្លឹប Bayern។ រហូត​មក​ទល់​ពេល​នេះ កីឡាករ​អាល្លឺម៉ង់​លេង​ ៣៤ ប្រកួត​ហើយ (គិត​គ្រប់​កម្មវិធី​ទាំង​អស់) ក្នុង​រដូវ​កាល ២០១៧/១៨ និង​ស៊ុត​ចូល​ ៤​គ្រាប់ ឲ្យ​ក្លឹប៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី