នៅ​សល់​ក្លឹប​យក្ស​អង់គ្លេស​តែ ១ ប៉ុណ្ណោះ ដែល​ Salah មិន​ទាន់​ស៊ុត​ចូល

  • 2018-03-09 11:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ក្លឹប​ធំៗ​ នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស មាន​តែ​ក្លឹប Manchester United ដែល​ខ្សែ​ប្រយុទ្ធ Mohamed Salah មិន​ទាន់​ស៊ុត​ចូល ក្នុង​រដូវ​កាល​នេះ។

ក្លឹប​យក្ស​ៗ​នៅ​អង់គ្លេស​ចំនួន ៤ ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​ Salah ​ស៊ុត​ចូល​អស់​ហើយ​ក្នុង​រដូវ​កាល​នេះ។ ក្នុង​នោះ គិត​មក​ទល់​ពេល​នេះ កីឡាករ​អេហ្ស៊ីប​ស៊ុត​ចូល​សរុប​រហូត​ដល់​ទៅ ៣​គ្រាប់ ​លើ​ក្លឹប Tottenham Hotspur ២​គ្រាប់​លើ​កាំ​ភ្លើង​ធំ Arsenal និង ១​គ្រាប់​ទៅ​លើ​ក្លឹប Chelsea និង Manchester City។

ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Salah មិន​ទាន់​ស៊ុត​ចូល​ក្លឹប Manchester United នៅ​ឡើយ​ទេ។ កីឡាករ​អេហ្ស៊ីប​បាន​លេង​ក្នុង​ជំនួប Liverpool-Manchester United ម្ដង​រួច​ហើយ នៅ​ទឹក​ដី Anfield កាល​ពី​ខែ​តុលា​ ឆ្នាំ​ទៅ ប៉ុន្តែ​កីឡាករ​អេហ្ស៊ីប​មិន​បាន​បំបែក​ពងមាន់​ទេ​កាល​គ្រា​នោះ។ ការ​ប្រកួត​កាល​នោះ ​បាន​បញ្ចប់​ដោយ​លទ្ធផល ០ ទល់​នឹង ០។ ដូច្នេះ​ការ​ប្រកួត​ប៉ះ​ជាមួយ​បិសាច​ក្រហម​នៅ​ថ្ងៃ​ស្អែក​នេះ អាច​ជា​ឱកាស​មួយ​សម្រាប់​ Salah ក្នុង​ការ​សម្រេច​រឿង​នេះ។

សូម​បញ្ជាក់​ផង​ដែរ ខ្សែ​ប្រយុទ្ធ​ Salah រក​បាន ២៤​គ្រាប់​ហើយ ក្នុង​លីគ​កំពូល​អង់គ្លេស​នា​រដូវ​កាល​នេះ។

បិសាច​ក្រហម Manchester United នឹង​បើក​ទ្វារ​ស្វាគមន៍​ហង្ស​ក្រហម Liverpool នៅ​យប់​ស្អែក​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី