គួរ​អោយ​ស្ដាយ រិន សារ័ត្ន ចាញ់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ទៅ​ហើយ!

  • 2018-03-09 12:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​កីឡាករ​វាយ​ដាក់​ទ្រុង ខុន ស៊ីចាន់ ដែល​បាន​យក​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ក្នុង​កម្មវិធី​ជាមួយ​គ្នា​ថ្មី​ៗ កីឡាករ​កម្ពុជា​យើង​ម្នាក់​ទៀត គឺកីឡាករ រិន សារ័ត្ន បាន​ចាញ់​កីឡាករ​របស់​ម្ចាស់​ផ្ទះ​ទៅ​ហើយ​ក្នុង​កម្មវិធី One Championship ដែល​កំពុង​ដំណើរ​ការ​ប្រកួត​ព្រលប់​នេះ។

​ដំបូង​ឡើយ សារ័ត្ន ប៊ិះ​តែ​នឹង​ឈ្នះ​ទៅ​ហើយ នៅ​ក្នុង​ទឹក​ទី​៣​ជា​ទឹក​ចុង​ក្រោយ ដែល​រូប​គេ​បាន​ក្លេ​កីឡាករ​ម្ចាស់​ផ្ទះ​យ៉ាង​ល្អ បើ​ទោះ​ជា​ខ្លួន​នៅ​ក្រោម​ក៏​ដោយ ប៉ុន្តែ​ម្ចាស់​ផ្ទះ​នៅ​មុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ មិន​ព្រម​បោះបង់​ការ​តស៊ូ​ឡើយ។ ទី​បំផុត​គេ​អាច​ដោះ​ក្លេ​របស់​ សារ័ត្ន បាន និង​បាន​ដាក់​សំពាធ​ទៅ​លើ​កីឡាករ​កម្ពុជា​នៅ​ចុង​ទឹក​ទៀត។

កីឡាករ​ រិន សារ័ត្ន

ជា​លទ្ធផល រិន សារ័ត្ន នៅ​តែ​មិន​ទាន់​អាច​ស្ដារ​ដើម​វិញ​បាន ក្រោយ​បរាជ័យ​ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដូច​គ្នា​កាល​ពី​ខែ​មករានៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី