S9 និង​ S9 Plus ចេញ​ជំនាន់​ Microsoft Edition តែ​មិនប្រើកម្មវិធី Microsoft

  • 2018-03-11 03:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ Galaxy S9 មាន​ជំនាន់​ Microsoft Edition ក្នុង​សហរដ្ឋអាមេរិក​ តែ​មិនមែន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 Mobile នោះ​ទេ​។

Microsoft បាន​បង្ហាញ​វត្តមាន​ Galaxy S9 (៧១៩.៩៩ ដុល្លារ) និង Galaxy S9 Plus (៨៣៩.៩៩ ដុល្លារ) ក្នុង​ Online Store របស់​ខ្លួន​។

ជំនាន់​ Microsoft Editions នេះ​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ​ ទាក់ទង​នឹង​រូបរាង​ ដោយ​មាន​អេក្រង់​ពេញ​ និង​ប្រើ​ Chip CPU Snapdragon 845 ដូច​ជំនាន់​ធម្មតា​ដដែល​។

ចំណុច​ដែល​ខុស​គ្នា​ គឺ​កម្មវិធី​ ដោយសារ​ជំនាន់​ Microsoft Editions នេះ​មាន​ Corona, Excel, Skype, OneNote, PowerPoint, Word និង​ Microsoft Launcher លើ​ Android 8.0 Oreo ស្រាប់​ពេល​បើក​ប្រអប់​។

កំណែ​ទម្រង់​របស់​ Microsoft ដាក់​ដំណើរការ​លើ​ Samsung Galaxy S9 និង​ S9 Plus ជំនាន់​ Microsoft Edition ពេល​បើក​ប្រអប់​ ហើយ​ភ្ជាប់​ Device ទៅ​នឹង​ Wi-Fi។ នេះ​បើ​តាម​អ្នក​តំណាង​ Microsoft ម្នាក់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ TrustedReviews   ប្រែ​សម្រួល៖ ប៊ុនធឿន