Reus មិន​ខ្វល់​ក្លឹប​ដទៃ​ចង់​បាន​ ហើយ​ចុះ​កុងត្រា​ថ្មី​ដល់​ឆ្នាំ​២០២៣

  • 2018-03-10 01:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marco Reus បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Borussia Dortmund រយៈ​ពេល​៥​ឆ្នាំ​ទៀត​ដើម្បី​ស្នាក់​នៅ​ក្លឹប​ជើង​ខ្លាំង​របស់​អាល្លឺម៉ង់​ដល់​ឆ្នាំ​២០២៣។​​

កីឡាករ​វ័យ​២៨​ឆ្នាំ​ធ្លាប់​ត្រូវ​ក្លឹប​ធំ​ៗ​ជាច្រើន​ទាក់ទង​ចង់​បាន​តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​ ទីបំផុត​សម្រេច​មិន​ចាកចោល​ក្លឹប​របស់​ខ្លួន​ឡើយ។ Reus គឺជា​យុវជន​របស់​ Dortmund តែ​បាន​ចាកចេញ​ទៅ​ក្លឹប​មួយ​ចំនួន​មុន​ត្រឡប់​មក​វិញ​ក្នុង​ឆ្នាំ​២០១២។

ម្ចាស់​អាវ​លេខ​៨​ក្រុម​រហស្សនាម​ថា​ The Black and Yellows បង្ហាញ​ខ្លួន​បាន​១៩៦​ប្រកួត​ឲ្យ​ក្លឹប​ តែ​មិន​សូវ​លេង​ជាប់​លាប់​នោះ​ទេ​ព្រោះ​តែ​របួស​រយៈ​ពេល​យូរ ពិសេស​គឺ​បញ្ហា​ជង្គង់​របស់​គេ។​ Reus ​ជាប់​ជា​កីឡាករ​ Bundesliga ឆ្នើម​ប្រចាំ​ឆ្នាំ​២​ដង​ និង​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​២៩​លើក៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន