ទូរសព្ទ​ Android ចម្លង​បែក​ផ្សែង​ ឥឡូវ​បែរ​ធ្លាយ​ដំណឹង​ iPhone ឆ្នាំ​ ២០១៩ ​នឹង​គ្មាន​ក្បាល​ឆក

  • 2018-03-10 02:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ជំនាន់​បន្ទាប់​នឹង​មាន​ស្នាម​គន្លាក់​អេក្រង់​តូច​ជាង​មុន​សម្រាប់​ដាក់​ប្រព័ន្ធ​កាមេរ៉ា​ TrueDepth ចំណែក​ឯ​​ iPhone ចេញ​ឆ្នាំ​ ២០១៩ នឹង​​លែង​មាន​ស្នាម​គន្លាក់​នេះ​តែ​ម្ដង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ET News។

សារព័ត៌មាន​ខាង​លើ​បាន​ដក​ស្រង់​សម្ដី​ពី​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​ថា​ថា ៖ "Apple បាន​សម្រេច​ថា​​លុប​ចោល​ស្នាម​ឆក​​ចាប់​ពី​ម៉ូដែល​ឆ្នាំ​ ២០១៩ ហើយ​កំពុង​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ។ ទំនង​ជា​ Apple មាន​គម្រោង​​បង្កើត​អេក្រង់​ពេញ​លេញ លើ​ iPhone ជំនាន់​ថ្មី​របស់​ខ្លួន”។

រូបតំណាង

បន្ថែម​ពី​នេះ​មាន​ការ​អះអាង​ទៀត​ថា​ iPhone ឆ្នាំ​ ២០១៩ នឹង​មាន​មុខងារ​ FaceID ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​ Apple នឹង​អាច​បំពាក់​មុខងារ​នេះ​នៅ​លើ​ iPhone ដោយ​​គ្មាន​គន្លាក់​អេក្រង់​ បាន​ដោយ​យ៉ាង​ណា​នោះ​ទេ។

ការ​លុប​ស្នាម​គន្លាក់​អេក្រង់​ចេញ​ពី​ iPhone គឺ​ជា​គោលដៅ​ចុង​ក្រោយ​មួយ​របស់​ Apple ប៉ុន្តែ​តាម​ការ​រាយការណ៍​របស់​ដៃ​គូ​ផ្គត់ផ្គង់​ ពេល​វេលា​នៃ​ការ​លុប​ចេញ​​នៅ​មិន​ច្បាស់​លាស់​នោះ​ទេ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង