​គម្រោងសង់ផ្លូវកាត់ ពីបាត់ដំបងទៅឆ្នេរសមុទ្រ នឹងចាប់ផ្ដើមក្នុងឆ្នាំនេះ

  • 2018-03-10 02:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​ផ្លូវជាតិ​ថ្មី ចេញពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឆ្លងកាត់​ផ្នែកខ្លះ​នៃ​ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង អាច​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​ស្ថាបនា នាពេល​ឆាប់ៗ​ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ចាន់ សំបូរ អនុ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង បាន​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨។

​លោក ចាន់ សំបូរ ឲ្យដឹង​ថា ផ្លូវ​ជាតិ​ថ្មី លេខ​៥៥,៤ ដែល​មាន​ប្រវែង ជាង​១៩០​គីឡូម៉ែត្រ​នេះ នឹង​ត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន។ លោក លឹម ស៊ីដេនីន រដ្ឋលេខា​ធិការ​ក្រសួង​សាធារណការ នៅ​ព្រឹក​ថ្ងៃ ៩​មីនា បាន​ដឹកនាំ​ក្រុម​ជំនាញ​របស់​ក្រុមហ៊ុន​ចិន ចុះ​ពិនិត្យ​និង​សិក្សា​ផ្ទាល់​ពី​ស្ថានភាព​ផ្លូវជាតិ​ថ្មី ដែល​ត្រូវ​សាងសង់។

លោក​បន្ត​ថា ផ្លូវជាតិ​ថ្មី​នេះ  នឹងត្រូវ​បាន​ស្ថាបនា​ចេញពី​ចំណុច​អក្សរT ក្នុង​ភូមិ​ព្រៃធំ ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ប្រម៉ោយ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ហើយ​បន្ត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង។ ផ្លូវជាតិ​នេះ ​នឹង​ត្រូវ​សាងសង់​តាម​គន្លង​ចាស់​ផង និង​ត្រូវ​ឈូស​ឆាយ​ថ្មី​ផង ដែល​ត្រូវ​ឆ្លង​កាត់​តំបន់​ព្រៃភ្នំ៕

ប្រភព៖ ដើមអម្ពិល   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម