ប្លែក​ភ្នែក! រូបភាព​ក្រប​មុខ បទ​ចម្រៀងថ្មី​របស់​ BIGBANG ត្រូវបាន​បង្ហាញ​

  • 2018-03-10 06:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី១០ ខែមិនា​នេះ ផលិតកម្ម YG បាន​បង្ហាញ​រូបភាព​ និង​ ចំណង​ជើងរបស់​បទ​ចម្រៀង​ថ្មី​របស់​ក្រុម BIGBANG។

រូបភាព​ដែល​បាន​បង្ហាញ​នោះ​គឺ​បាន​ទាក់​ទាញចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ជា​ខ្លាំង ដោយ​បង្ហាញ​ពី​បណ្ដុំ​ផ្កា​ដ៏​អាថ៌កំបាំង​។ រូប​ផ្កា​នីមួយៗ​មាន​ពណ៌​ខុស​ៗ​គ្នា​អម​ជាមួយ​នឹង​ផ្ទៃ​ពណ៌​ខ្មៅ​នៅ​ខាង​ក្រោយ។ រូបភាព​នេះ​ដែរ​ពិត​ជា​ស័ក្ដិសម​នឹង​ចំណង​ជើង​បទ​ចម្រៀង​នេះ​ផ្ទាល់​ដែល​មាន​ចំណង​ជើង​ថា "Flower Road”។

បើ​តាម​រូបភាព​នេះ​ទៀត​សោត បង្ហាញ​ឲ្យ​ឃើញ​ថា ប៉ារ៉ូល​បទ​ចម្រៀង​គឺ​សរសេរ​ឡើង​ដោយ​តារា​ចម្រៀង G-Dragon និង T.O.P ដែល​ធ្វើ​ឲ្យ​បទ​មួយ​នេះ​កាន់​តែ​ពិសេស​ថែម​ទៀត​ ដោយ​មេ​ក្រុម​ចម្រៀង និង​សមាជិក​មានវ័យចាស់​ជាង​គេ​ក្នុង​ក្រុម​​មួយ​នេះ​បាន​សហការ​គ្នា​សរសេរ​ឡើង​នោះ។

បទ​ចម្រៀង "Flower Road” នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា​ខាង​មុខ​នេះ៕ ​​​​

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី