ស្រៀវ​សាច់​ជំនួស! ​វីដេអូ​វះ​កាត់​ឆ្អឹង​ជំនីរ​របស់ Human Ken Doll ត្រូវ​បាន​បង្ហាញ (វីដេអូ)

  • 2018-03-10 08:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា តារា​កម្មវិធី​ទូរទស្សន៍ Human Ken Doll បាន​ចំណាយ​លុយ​របស់​លោក​ជា​ច្រើន​ដើម្បី​វះកាត់​ឆ្អឹង​ជំនីរ​៤​កង់​របស់​លោក​ចោល។

មូលហេតុ​នៃ​ការ​កាត់​ឆ្អឹង​ជំនីរ​ចោល​នេះ ដោយ​សារ​តែ​លោក​ចង់​បាន​រូបរាង​ស្គម និង​សម​ល្មម​ដែល​អាច​ឲ្យ​លោក​ស្លៀក​ឈុត​មួយ​ដែល​លោក​ស្រឡាញ់​ត្រូវ។

ហើយ​អំឡុង​ខែ​មករា ឆ្នាំ​២០១៨ លោក​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​សារ​តែ​លោក​បាន​បង្ហាញ​កំណាត់​ឆ្អឹង​ដែល​មាន​កាត់​ចោល​នោះ​លើ​កញ្ចក់​ទូរទស្សន៍។

ហើយ​ឥឡូវ​នេះ វីដេអូ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​នៃ​ការ​វះ​កាត់​ឆ្អឹង​ជំនីរ​របស់​លោក​នោះ​ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ។ ចង់​ដឹង​ថា​វីដេអូ​នោះ គួរ​ឲ្យ​ស្រៀវ​ខ្លួន​យ៉ាង​ណា​នោះ ទស្សនា​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Barcroft   ប្រែ​សម្រួល៖ អន សុភក្ត្រា