Rashford ទាត់​ចូល​ពីរ​គ្រាប់​​ជួយ​ Man United ​ឈ្នះ Liverpool ២-១

  • 2018-03-11 02:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcus Rashford ​របស់​ Manchester United ​រក​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​យក​ឈ្នះ​ក្រុម​ភ្ញៀវ Liverpool ២-១ ​ក្នុង​ជំនួប​ EPL សប្ដាហ៍​ទី​ ៣០ កាល​ពី​យប់​មិញ​នេះ។

​ការ​ប្រកួត​បើក​ឆាក​ដំបូង​ Liverpool ហាក់​មាន​ការ​កៀបសង្កត់​ខ្លាំង​ និង​មាន​ការ​គ្រប់​គ្រង​បាល់​ច្រើន​ជាង ប៉ុន្តែ​ដល់​នាទី​ទី​១៤ និង​នាទី​ទី​២៤ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ Manchester United ​រក​បាន​ពីរ​គ្រាប់​មុន​។ ចំណែក​គ្រាប់​បាល់ ១ គ្រាប់​របស់​​ Liverpool រក​បាន​នៅ​វគ្គ​ទី​២ ពោល​គឺ​នាទី​ទី​ ៦៦ ដែល​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ដោយ​ខ្សែ​ការពារ​កណ្ដាល​របស់​​ម្ចាស់​ផ្ទះ Eric Bailly។

​​ការ​បរាជ័យ​របស់​ Liverpool យប់​មិញ​ធ្វើ​ពួក​គេ​ឃ្លាត​ពី​ក្រុម​លេខ ២ Manchester United ៥ ពិន្ទុ ពោល​គឺ​ Liverpool មាន ៦០ ពិន្ទុ​ស្រប​ពេល Manchester United មាន ៦៥ ពិន្ទុ៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​