គ្រូ​ទ័ព៖ យើង​រៀប​ចំ​បាន​ល្អហើយ​ តែ​ភ្នំពេញ​​ក្រោន​គេ​រៀប​ចំ​ល្អ​ជាង​ទៀត

  • 2018-03-11 03:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ភា សុភ័ត្រា គ្រូ​បង្វឹក​ក្រុម​​ក្រសួង​ការពារ​ជាតិ (ទ័ព)​បាន​​សម្ដែង​ការ​សោកស្ដាយ​ក្រោយ​ក្រុម​របស់​ខ្លួន​បរាជ័យ​ក្រោម​ថ្វី​ជើង​ភ្នំពេញ​ក្រោន ២-០ យប់​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​២។

លោក ភា សុភ័ត្រា

​ក្រោយ​ការ​បរាជ័យ​នេះ​លោក​បាន​និយាយ​ថា « លោក​បាន​ត្រៀម​ និង​រៀប​ចំ​ក្រុម​បាន​យ៉ាង​ល្អ ដើម្បី​ត្រៀម​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ។ ប៉ុន្តែ​បើ​មើល​ទៅ​លើ​ការ​បង្ហាញ​របស់​ភ្នំពេញ​ក្រោន​ថ្ងៃ​នេះ​ពួក​បាន​ត្រៀម​បាន​ល្អ​ជាង​យើង»។ លោក​បន្ថែម​ថា ក្រុម​របស់​លោក​មាន​​ចំណុច​ខ្វះខាត​នៅ​តំបន់​ស្លាប​ទាំង​សងខាង​ ដោយ​មិន​អាច​ធ្វើ​ទៅ​តាម​អ្វី​ដែល​បាន​គ្រោង​ទុក។

ចំណុច​ខ្វះខាត​ធំ​មួយ​ទៀត​ដែល​គ្រូ​បង្វឹក​រូប​នេះ​មើល​ឃើញ​គឺ​នៅ​ពេល​កូន​ក្រុម​ ដណ្ដើម​បាល់​បាន​​ពី​ដៃ​គូ​ហើយ ​គឺ​បាត់​បង់​បាល់​ទៅ​វិញ​លឿន​។ ជា​មួយ​គ្នា​នោះ​​ខ្សែ​ការពារ​មិន​អាច​ទប់​​បាន​នៅ​ពេល​ដៃ​គូ​វាយ​បក។

​ក្រសួង​ការពារ​ជាតិ នឹង​ត្រូវ​​​ជួប​ជា​មួយ​អាស៊ី​អឺរ៉ុប​នា​ប្រកួត​បន្ទាប់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨ ​នៅ​ទឹក​ដី​របស់​អាស៊ី​អឺរ៉ុប ដែល​ជា​ជំនួប​សប្ដាហ៍​ទី​៣៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​