យប់មិញ Ramos ​ធ្វើ​រឿង​អស់​សំណើច​មួយ​​ ក្នុង​ពេល​កំពុង​ប្រកួត​រវាង Eibar និង Real

  • 2018-03-11 04:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អធិរាជ​ស Real Madrid បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ Eibar ដោយ​លទ្ធផល ២-១ កាល​ពី​យប់​មិញ។ ប៉ុន្តែ​ក្នុង​ជំនួប​ដ៏​ក្ដៅ​គគុក​នេះ​ខ្សែ​ការពារ​ឆ្នើម​ Sergio Ramos បាន​ធ្វើ​រឿង​ដ៏​អស់​សំណើច​មួយ​។

រឿង​ហួស​ចិត្ត​នោះ​គឺ​នៅ​នាទី​ទី​៧៣ ខ្សែ​ការពារ​កណ្ដាល Sergio Ramos បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាកណ្ដាល ដើម្បី​ទៅ​បន្ទប់​ទឹក។ ក្នុង​ការ​ចាក​ចេញ​ចំនួន ៥ នាទី​របស់​គេ ត្រូវ​បាន​មិត្ត​រួម​ក្រុម​មាន​ការ​ងឿងឆ្ងល់​ថា កីឡាករ​ក្នុង​ក្រុម​បាន​ផ្លាស់ប្ដូរ​គ្រប់​ចំនួន ៣ រូបហើយ ប៉ុន្តែ​​ Ramos បាន​ចាក​ចេញ​ក្នុង​កំឡុង​ពេល​ចាំបាច់​។

​ក្នុង​ការ​សុំ​ការ​អនុញ្ញាត​ចេញ​នេះ​ Sergio Ramos មិន​ទទួល​បាន​កាត​អ្វី​ឡើយ​ពោល​គឺ​ត្រឡប់​មក​វិញ​ចូល​លេង​ធម្មតា៕

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​