រក​ឃើញ​ក្រុម​​ខ្លាំង​៤​ឡើង​ Semi Final ជួប​តារា​ឆ្នើម​ Ryan Giggs ហើយ​

  • 2018-03-11 05:36:38
  • ចំនួនមតិ

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​កម្ពុជា​ Tiger Street Football Festival 2018 រក​ឃើញ​ក្រុម​ខ្លាំង​៤​ហើយ​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​លេង​នៅ​ចំពោះ​មុខ​កំពូល​អតីត​តារា​ឆ្នើម​លំដាប់​ពិភព​លោក​ Ryan Giggs នា​ល្ងាច​នេះ។

ក្រុម​ខ្លាំង​ទាំង​៤​គឺ​​ ក្រុម​ Rolling FC បានយក​ឈ្នះ​​ក្រុម​នៅ​ភ្នំពេញ​ដូច​គ្នា​​ 3G FC ប៉ុន្តែមិនបានឡើងទេ ដោយសារខុសលក្ខន្តិកះជាប់កីឡាករលីគឆ្នាំ២០១៥ ។ ទី​២​ក្រុម​​ យុវជន​ទួល​តា​ឯក​ មក​ពី​ខេត្ត​បាត់ដំបង​បាន​យក​ឈ្នះ​ក្រុម​ Samrong United មក​ពី​ខេត្ត​សៀមរាប។ ទី​៣​ក្រុម​ ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ (A)​ បាន​ឡើង​ដែរ​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ខ្លាំង​ Vandasak FC (A) នៅ​ម៉ោង​បន្ថែម​។ ចំណែក​​ក្រុម​ Home Sport Original របស់​តារា​ឆ្នើម​ នៅ រ៉ូហ្សែត​បាន​ធ្លាក់​​បាត់​ហើយ​ បន្ទាប់​ពី​ចាញ់​ក្រុម​ខ្លាំង​ អាណាចក្រ​បៃតង​​នៅ​ម៉ោង​បន្ថែម។

ការ​ប្រកួត​វគ្គា​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​អាទិត្យនេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ រស្មី​ហង្សមាស៕

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ប្រកួត​នៅ​មុខ Ryan Giggs​

  • 3G FC vs ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ (A)

  • យុវជន​ទួល​តា​ឯក​ vs អាណាចក្រ​បៃតង​

  • ព័ត៌មាន​ទាំង​ស្រុង​​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ សូម​ចុច​អានTiger Street Football Festival 2018

អត្ថបទ៖ ជាន ចាន់រ៉ា