កីឡាករ​កម្ពុជា​៤​នាក់​នៅ​លីគ​ម៉ាឡេស៊ី​ត្រូវ​កោះហៅ​ចូល​​​​ជម្រើស​ជាតិ​​ទាំង​អស់​

  • 2018-03-12 02:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាច​នឹង​ប្រកាស​ឈ្មោះ​ជា​ផ្លូវ​ការ​​ព្រឹក​​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ ជម្រើស​ជាតិ​ឡាវ និង​ត្រៀម​ការ​ប្រកួត​​ជម្រុះ​ AFC Asian Cup 2019 ជា​មួយ​អាហ្វហ្គានីស្ថាន​នា​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទឹក​ដី​អាហ្វហ្គានីស្ថាន។

​​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាន់ វឌ្ឍនាកា ​និង ធារី ចន្ថា​ប៊ីន មិន​ទាន់​មក​ប្រមូល​ផ្ដុំ​ថ្ងៃ​​នេះ​ឡើយ។ ពួក​គេ​មាន​ភារកិច្ច​ជួយ​ក្រុម​របស់​ខ្លួន​​​ក្នុង​ព្រឹត្តិការណ៍ AFC Cup ​នា​ថ្ងៃ​ទី​១៧ ខែ​នេះ​ ដូច្នេះ​​​ក្រោយ​ជួយ​ក្រុម​នា​ប្រកួត​សំខាន់​នេះ​ហើយ ពួក​គេនឹង​មកចូល​រួម​ជា​​មួយ​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ​តែ​ម្តង។

​​ចំពោះ កែវ សុខផេង និង​ប្រាក់ មុន្នីឧត្ដម គ្រូ​បង្វឹក​ខាង​លើ​បញ្ជាក់​ថា នឹង​មក​ដល់​កម្ពុជា​នា​ថ្ងៃ​នេះ​។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្លាក់​ទៅ​ហើយពី​ព្រឹត្តិការណ៍ AFC Asian Cup 2019 ​នេះ ប៉ុន្តែ​ត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​។

លោក​គ្រូ​ជម្រើស​ជាតិ​បាន​បញ្ជាក់​ថា នឹង​មិន​មាន​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ក្នុង​ស្រុក​ឡើយ​ដោយ​​សារ​កីឡាករ​ក្នុង​ស្រុក​រវល់​ច្រើន​​ក្នុង​ក្រុម​​រៀង​ៗ​ខ្លួន។ បន្ទាប់​ពី​ប្រកាស​បញ្ជី​ឈ្មោះ​ចេញ​ផ្លូវ​ការ ហើយ​ដល់​ថ្ងៃ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​នៅ​ប្រទេស​ឡាវ​តែ​ម្តង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី