ស្ថាបនិក​បុណ្យ​ភូមិ រិទ្ធី​ លំអរពេជ្រ នឹង​បង្ហាញ​ស្នា​ដៃ​និពន្ធ​ និង​ដឹក​នាំ​រឿង​ថ្មី​បែបយុវវ័យ

  • 2018-03-14 02:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រិទ្ធី​ លំអរពេជ្រ ស្ថាបនិក​ក្រុម​យុវជន​ភ្លើង​គប់​នឹង​បង្ហាញ​ស្នាដៃ​តាម​រយៈ​រឿងខ្នាត​ធំ​ថ្មី​ជា​មួយ​ផលិត​កម្ម​កង​ចក្រ​ក្នុង​ឆ្នាំ​២០១៨​។​​ ខ្សែ​ភាពយន្ត​ថ្មី​ដែលជា​ការ​​និពន្ធ​ និង​ដឹង​នាំ​សម្ដែង​ដោយ​រូប​នាង​​​ផ្ទាល់​ មាន​ចំណង​ជើង​ថា​​ «ស្នេហា​ក្មេងៗ»។

កញ្ញា រិទ្ធី​ លំអរពេជ្រ

អ្នកដឹកនាំសម្តែងវ័យក្មេងរូបនេះបានប្រាប់ថា រឿង​អាច​នឹង​ចាប់​​ផ្តើម​ថត​អាច​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០១៨ ចំណែកការចាក់​បញ្ចាំង​អាស្រ័យ​លើ​រយៈ​ពេល​ថត​។ ចំពោះ​តួ​សម្ដែង​ផលិតករ​រូប​ស្រស់​នេះ​​បញ្ជាក់​ថា នាង​​​ជ្រើស​រើស​តួ​ថ្មី​។

ដោយ​ឡែកលក្ខណៈ​ពិសេស ​រឿង​នេះ​«ស្នេហា​ក្មេងៗ​» គឺនិយាយ​ពី​ភាព​ស្រស់​ស្អាត​នៃ​ស្នេហា​ដំបូង​របស់​យុវវ័យ​ ធម្មជាតិ​នៃ​ក្តី​ស្រលាញ់​របស់​មនុស្ស​មានរូប​រាង​បែប​ណា? នាង​ក៏​មាន​ជំនឿ​ថា ខ្សែ​ភាពយន្ត​នេះ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពេល​ដាក់​បញ្ចាំង​។ «យើង​រំពឹង​ថា​វា​នឹង​ទទួល​បាន​ជោគ​ជ័យ​ ដោយ​សារ​ទី​១ រឿង​នេះ​មិន​ផ្ដោត​តែ​រឿង​ស្នេ​ហា​អូន​បង​ទេ​វា​ក៏​មាន​ការ​គ្រួសារ​ផង​ដែរ» រិទ្ធី​ លំអរពេជ្រ ថ្លែង។

កញ្ញា លំ​អរ​ពេជ្រ បញ្ជាក់​ថា រឿង​នេះ​ក៏​មាន​គម្រោង​វាយ​លុក​ទាំង​ទី​ផ្សារក្នុង​ប្រទេស​កម្ពុជា​ និង​ទី​ផ្សារ​អន្តរជាតិ​៕​

អត្ថបទ៖ ច្រឹក ស្រីអូន