​២ជំហាន ​ដាក់អាហារូបករណ៍ទៅរៀននៅចក្រភពអង់គ្លេសជាប់ជាស្ថាពរ​

  • 2018-03-12 03:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោ ​ធា គីមហេង ​អតីត​និស្សិត​ជាប់​អាហារូបករណ៍​ Chevening​ ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស ដែល​បច្ចុប្បន្ន​លោក​គឺ​នាយក​ផ្នែក​ដេប៉ាតឺម៉ង់​សិក្សា​របស់​សាលា​ CamASEAN។

(លោ ​ធា គីមហេង ​អតីត​និស្សិត​ជាប់​អាហារូបករណ៍​ Chevening​)

​លោក​បានចែក​រំលែក​បទពិសោធន៍​របៀប​ដាក់​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស និសិ្សតគប្បី​អនុវត្ត​ជំហាន​ខាង​ក្រោម​នេះ​៖ ​

​ជំហានទី១ ការ​ដាក់​ពាក្យ​​​អាហារូបករណ៍​

​ដំបូង​និស្សិត​ត្រូវ​បំពេញ​ពាក្យ​អនឡាញ​ (Application Form) ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ជា​ពិសេស​បំពេញ​ ជំនាញ​សិក្សា​ ឬ Academic ។ បន្ទាប់​មក ​និស្សិត​ត្រូវត្រៀម​សំណេរ ​(Essay)ចំនួន៤ ​ផ្សេង​គ្នា​ ​ក្នុងនោះ​សំណេរ​ទី១. ​ទាក់ទង​ភាព​ជាអ្នក​ដឹកនាំ​ (Leadership) ​សំណេរ​ទី២. ​ការ​បង្កើត​ទំនាក់​ទំនង​ សំណេរ​ទី៣. ​មូលហេតុ​នៃ​ការ​ជ្រើស​រើស​ទៅ​រៀន​នៅ​អង់គ្លេស ​សំណេរ​ទី៣. ​ចំពោះ​មុខវិជ្ជា​បាន​រើស​ទៅ​រៀន​ ​នៅ​ពេល​អ្នក​ត្រឡប់​មកវិញ​ចង់​ប្រកប​អាជីពអ្វី ​និង​ជួយអ្វី​ដល់​សង្គម​។

​​ជំហានទី២ ​ប្រសិន​លោក​អ្នក​ជាប់​ក្នុង​តារាង​ជ្រើសរើស​( Short List)

  • ​ដំណាក់​កាលទី១ ​​​

ជាប់​ក្នុង ​​Short List ​តំណាង​​សាកល​វិទ្យាល័យ​​ប្រចាំ​កម្ពុជា​នឹង​កោះ​ហៅ​អ្នក​​ដើម្បី​សម្ភាសន៍ ​គេ​នឹង​សួរ​អ្នក​អំពី​ព័ត៌មាន​ដែល​បាន​បំពេញ​ក្នុង Application។

  • ​ដំណាក់កាល​ទី២

​នៅ​ពេល​ជាប់​ការ​សម្ភាស​ លោក​អ្នក​ត្រូវ​ប្រគល់​តារាង​ពិន្ទុ IELT (បើមាន) ​ប៉ុន្តែ​ប្រសិន​បើ​មិន​ទាន់​មាន​ ត្រូវ​ទៅ​ប្រឡង​ជា​បន្ទាន់​ ហើយ​ពិន្ទុត្រូវ​យក​ឲ្យបាន​យ៉ាង​ហោច​ណាស់​ 6.5 ឡើង​។ ​បន្ទាប់​មក ត្រូវ​ប្រគល់​ជម្រើស​សាលា ឬ​សាកលវិទ្យាល័យ​ចំនួន៣​ ដោយ​ក្នុង​ចំណោម​នោះ​ ​លោក​អ្នក​នឹង​ត្រូវបាន​ជ្រើសរើស​ដោយ​សាលា​មួយ​គ្មាន​លក្ខខណ្ឌ​។

​លក្ខណៈ​ពិសេស​នៃ​ការ​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​និង​អនុបណ្ឌិត​នៅ​ចក្រ​ភព​អង់គ្លេស

​ចក្រ​ភព​អង់គ្លេស​មាន​បណ្ដុំ​ប្រទេស​ចំនួន៤​ រួមមានៈ​ ប្រទេស​Scotland, England, North Iceland, និងប្រទេស Wales​។ ​និស្សិត​​ស្នើ​សុំទិដ្ឋការ​ធ្វើ​ទស្សនកិច្ច​​ក្នុង​ប្រទេស​ទាំង​នោះ​បាន​ងាយ​ស្រួល​ជាង​សុំពី​ប្រទេស​កម្ពុជា​។ ​ដោយ​ឡែក​​​សម្រាប់​អាហារូបករណ៍​ទៅ​រៀន​ថ្នាក់​អនុបណ្ឌិត​នៅ​ចក្រ​ភព​អង់គ្លេសវិញ​​ ​និស្សិត​នឹង​ចំណេញ​ពេល​វេលា​ដោយ​សិក្សា​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ​៕​ ​

អត្ថបទ៖ ស៊ិន សាវ៉េត