ប៉ះ Sevilla ជើង​ទី​ពីរ Mourinho មិន​ច្បាស់​ថា Pogba អាច​លេង​បាន​ឬ​អត់

  • 2018-03-12 04:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho មិន​ទាន់​ច្បាស់​ថា  Paul Pogba  អាច​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​ជើង​ទី​ពីរ វគ្គ​១៦ក្រុម​ចុងក្រោយ Champions League ជាមួយ Sevilla បាន​​ឬ​យ៉ាងណា​ទេ។

កីឡាករ​បារាំង​វ័យ​២៤​ ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​​របស់ Manchester United ពេល​យក​ឈ្នះ Liverpool ២​ទល់​នឹង​១នៅថ្ងៃ​សៅរ៍ បន្ទាប់​ពី​មាន​របួស​អំឡុង​ពេល​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។​ ចំពោះ​ការ​អាច​បង្ហាញ​របស់ Pogba  នៅ​ថ្ងៃ​អង្គារ​នេះ​ Mourinho បាន​លើក​ឡើង​ថា"ខ្ញុំ​មិន​ដឹង​ទេ។ គេ​នៅ​ជាន់​ក្រោម​ខ្ញុំ​នឹង​ទៅ​និយាយ​ជាមួយ​គេ។ របួស? វា​បាន​កើត​ឡើង​នៅ​នាទី​ចុងក្រោយ​ ពេល​ហាត់​​កាល​ពី​ថ្ងៃ​សុក្រ។ ប្រសិន​ខ្ញុំ​បញ្ចប់​ការហាត់​មួយ​នាទី​មុន របួស​នឹង​មិន​អាច​កើត​ឡើង​ទេ"។

​ក្នុង​ការ​ប្រកួត​ក្រោយ​ៗ​នេះ Mourinho ហាក់​កាក់កប​ខ្លាំង ដោយ​បាន​យក​ឈ្នះ  Chelsea, Crystal Palace និង Liverpool ដែល​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​លេង​ទល់​នឹង Sevilla។ នៅ​ទឹក​ដី​អេស្ប៉ាញ ក្រុម​ទាំង​ពីរ​លេង​បាន​ត្រឹម​ស្មើ​គ្នា ០-០ ខណៈ Sevilla មាន​សាច់​បាល់​លេង​ច្រើន​ជាង​បិសាច​ក្រហម។ រាត្រី​ស្អែល​នឹង​ដឹង​ថា ក្រុម​ណា​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ៕ ​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ