ការងារជិត១៣០០កន្លែង ប្រកាសជ្រើសរើស និងសម្ភាសភ្លាមៗ

  • 2018-03-12 04:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ភ្នាក់​ងារ​ជាតិ​មុខរបរ ​និង​ការងារ (NEA) នៃ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីៈ ​ប្រកាស​រៀប​ចំវេទិកា​ការងារ​ចំនួន​២លើក​ គឺ​លើកទី១​នៅថ្ងៃ​ទី១៥ និង​លើក​ទីពីរ​នៅ​ថ្ងៃទី២៩ ក្នុងខែមីនា​ ឆ្នាំ​ ២០១៨ ​​ដូច​គ្នា។ វេទិកានេះ ​នឹង​នាំ​យក​​ឱកាស​ការងារ​ចំនួន​ ១២៧៩ កន្លែង ពីក្រុមហ៊ុន​ធំៗ​​ចំនួន១២ មកពី​ស្ថាប័ន​ធនាគារ​ ​ផ្សារ​ទំនើប​ ក្រុមហ៊ុន​វិនិយោគ​ ក្រុមហ៊ុន​អេឡិចត្រូនិក​, ក្រុមហ៊ុន​អចលនទ្រព្យ​, ភោជនីយដ្ឋាន, សណ្ឋាគារ និង​ស្ថាប័ន​អង្គការ ជាដើម។

​សម្រាប់​លោកអ្នក​មានចំណាប់អារម្មណ៍ កុំភ្លេចចូលរួមដោយភ្ជាប់ជាមួយ CV ទៅ​កាន់​ទីតាំង​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតតាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ ដែល​នឹង​ចាប់​ពី​ម៉ោង​៨:០០ នាទីព្រឹក ដល់​ម៉ោង​ ៥:០០ រសៀល​។ ព័ត៌មានលម្អិត សូមចូលទៅកាន់ ទី​ភ្នាក់​ងារ​ជាតិ​មុខរបរ ​និង​ការងារ

អត្ថបទ៖ ស៊ិន សាវ៉េត