ស្រីស្អាត តីយ៉ាណា ចូល​រោងការ​ជាមួយ​អណិក​ជន​ខ្មែរកាលពីយប់មិញ

  • 2018-03-12 04:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា តីយ៉ា​ណា ដែល​មាន​ឈ្មោះ​ដើម​ថា ជា ពន្លឺ បាន​សម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លាវ​របស់​ខ្លួន​ហើយ​កាល​ពី​យប់​មិញ​នេះ ជា​មួយ ​​ជា​​អាណិកជន​ខ្មែរ​របស់​នៅ​សហរដ្ឋ​អាមេរិក។

ស្វាមី​របស់​នាង​មាន​ឈ្មោះ​ថា Aaron Lim វ័យ​២៦ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាមេរិក អ្នក​ទាំង​ពីរ​​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​គ្នា​ជិត​៥ឆ្នាំ​មក​ហើយ ទម្រាំ​​ឲ្យ​ចាស់​ទុំ​​ចូល​ស្ដី​ដណ្ដឹង​តាម​ផ្លូវ​ច្បាប់។ ​ពិធី​មង្គល​​ការ​របស់​នាង ធ្វើនៅសណ្ឋាគារ ភ្នំពេញ ដោយ​​​​អញ្ជើញ​​ភ្ញៀវ​ប្រហែល​៣០តុ។

កញ្ញា តីយ៉ា​ណា ជា​តារា​សម្ដែង​​ម្នាក់​ដែល​បោះ​ជំហាន​ចូល​សិល្បៈ​ទើបតែ​៣ឆ្នាំ​នេះ​ទេ ក្រៅ​ពី​ថត ​MV និងស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន ​តារាស្រី​រូប​នេះ ធ្លាប់​សម្ដែង​ភាពយន្ត​បាន​៣​រឿង​ផង​ដែរ ក្នុង​នោះ មាន​រឿង "ភូមិ​អត់​មនុស្ស", "ទេពធីតា​សំរាម" និង "សិសិ​រដូវក្នុងបេះដូង​" ជា​ដើម។ក្រោយ​ពី​រៀប​ការ​រួច ស្រី​ស្រស់​រូប​នេះ​ប្រាប់​ថា ខ្លួន​​គ្រោង​ចេញ​ចេញ​ទៅ​រស់​នៅសហរដ្ឋ​អាមេរិក​ជា​មួយ​ប្ដី​តែ​​ម្ដង៕

អត្ថបទៈ ស៊ុនហួត