ឡៅ​ ស៊ីណាត​ និយាយ​​ពី​ការ​ប៉ះ​គ្នា​​ ឡៅ ចិត្រា​ និង khunserk យប់​មិញ​

  • 2018-03-12 06:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ ឡៅ​ ស៊ីណាត​ បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​​​រវាង​ប្អូន​ប្រុស​របស់​ខ្លួន ឡៅ ចិត្រា​ និង​ Kla khunserk កាល​យប់​មិញ​​នៅ​សង្វៀន​បាយ័ន។

ឡៅ ស៊ីណាត និង​ប្អូនៗទាំងពីរ

ឡៅ​ ស៊ីណាត​ បាន​ឲ្យ​ដឹង​ថា​ Kla khunserk ​ម្នាក់​នេះ​ពិត​ជា​ធន់​មែន មិន​ងាយ​នឹង​ផ្ដួល​​គេ​​ឲ្យ​សន្លប់​បាន​ឡើយ។​ បើ​ទោះ​ ចិត្រា​ ខំប្រឹង​បុក​ដើរ​ចូល​វ៉ៃ​យ៉ាង​ណា​ក៏​ដោយ​ រូប​គេ​នៅ​តែ​រឹង​មាំដដែល។​ ​ការ​ប្រកួត​នេះ​ដែរ​ ប្រដាល់​ឆ្លងដែន​មក​ពី​ថៃ​គេច​បាន​ល្អ​មែន​​ដែល​ធ្វើ​ឲ្យ​ប្អូន​ប្រុស​របស់​ខ្លួន​ពិបាក។ នេះ​អាច​ចាត់​​ទុក​ថា ​​ជា​បទ​ពិសោធ​​ថ្មី​ថែម​ទៀត​​ប្អូន​ប្រុស​ឡើង​សង្វៀន​ជួប​កីឡាករ​ខ្លាំង​ៗ។ ​

កីឡាករ Kla khunserk(រូប​ពីមុន)

អាជ្ញាកណ្ដាល​នៅ​សង្វៀន​បាយ័ន​រូប​នេះ​បន្ថែម​ថា​ យ៉ាង​ណា យប់​មិញ​​ប្អូន​ប្រុស​របស់​ខ្លួន​ក៏​ធ្វើ​បាន​ល្អ​ដែរ​។ ចិត្រា​​​​បាន​​ដើរ​​ចូល​វ៉ៃ​រហូត​​​ដែល​ជា​ចំណុច​ងាយ​យក​ពិន្ទុ​បាន។ តាម​ពិត​ទៅ​​លោក​បាន​ប្រាប់​ប្អូន​ប្រុស​ឲ្យ​ប្រើ​វិធី​ចូល​វ៉ៃ​ដើម្បី​ងាយ​ស្រួល​​បាន​ពិន្ទុ ពី​កីឡាករ​ថៃ​មិន​សូវ​មាន​កម្លាំង​នោះ​ទេ​។​ ចំពោះ​ ឡៅ ចិត្រា​ នៅ​មាន​ចំណុច​​ខ្វះ​ខាត​ដែល​ត្រូវ​ហ្វឹកហាត់​​បន្ថែម​ទៀត​​គឺ​ចេញ​ស្នៀត​​មិនសូវ​​ដូច​មុន និង​​​ទាត់​​លើ​ដៃ​គូ​​ត្រង់ៗ​ពេក។

កីឡាករ ឡៅ​ ចិត្រា​(រូបចាស់)

ជើង​ខ្លាំង​វ័យ​ក្មេង ឡៅ​ ចិត្រា​ ប្រកួត​ចុង​ក្រោយ​យក​ឈ្នះ​កីឡាករ​ថៃ​ Kla khunserk ដោយ​ពិន្ទុ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១១ ខែ​មីនា​ ២០១៨​ ហើយ​កំពុង​មាន​៦ពិន្ទុ​ក្នុង​ដៃ​ បន្ទាប់​ពី​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​