អតីតខ្សែការពារ Liverpool អាច​អស់​ការងារ​ក្រោយ​ស្ដោះ​ទឹក​មាត់​ដាក់​អ្នកគាំទ្រ​ Man Utd

  • 2018-03-12 04:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Carragher នឹង​ពិភាក្សា​ពី​អនាគត​ការងារ​ជាមួយ​ ទូរទស្សន៍​ Sky ប្រទេស​អង់គ្លេស​ក្រោយ​លេច​ធ្លាយ​វីដេអូ​​ស្ដោះ​ទឹក​មាត់​ដាក់​អ្នក​គាំទ្រ​តាម​ដង​ផ្លូវ។

Carragher

បុរស​សញ្ជាតិ​អង់គ្លេស​បាន​បើក​ឡាន​ពី​ Old Traffordធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្នាក់​ឯង​​ ក្រោយ​ចប់​ការ​ប្រកួត​រវាង​ Manchester United និង​​ Liverpool តែ​បាន​ស្ដោះ​ទឹក​មាត់​ដាក់​អ្នក​គាំទ្រ​វ័យ​ក្មេង​ក្រុម​បិសាច​ក្រហម​ម្នាក់​ ដែល​ទង្វើ​នេះ​កំពុង​រង​ការ​រិះគន់​ និង​អាច​ធ្វើ​ឲ្យ​រូប​គេ​បាត់បង់​ការងារ។​​

យ៉ាង​ណា​ អតីត​វីរបុរស​ និង​ខ្សែ​ការពារ​ Liverpool បាន​សុំ​ទោស​​ចំពោះ​ហេតុ​ការណ៍​ខាង​លើ​ និង​បាន​បកស្រាយ​ថា​​ខ្លួន​ស្ដោះ​ទឹកមាត់​ព្រោះ​ខឹង​បុរស​ជា​បើក​ឡាន​ដែល​ព្យាយាម​ថត​វីដេអូ​របស់​គេ​ ២,៣​ដង។

ដើម​ចម​ដំបូង​គឺ​អ្នក​បើក​បរ​ជា​អ្នក​គាំទ្រ​ Man Utd បាន​ស៊ីផ្លេ​ដាក់​ឡាន Carragher និង​ស្រែក​ថា "២-១ៗ​"។ ភ្លាម​នោះ​ Carragher បាន​តប​​ថា​ "បាន​ហើយ​" និង​ស្ដោះ​ទឹកមាត់​ដាក់​។ បុរស​ជា​ឪពុក​បាន​និយាយ​ក្នុង​វីដេអូ​៖”Carragher បាន​ស្ដោះ​ទឹកមាត់​ដាក់​កូនស្រី​ខ្ញុំ"​ ខណៈ​ក្មេង​ស្រី​​ស្រែក​៖ "បាន​ហើយ​ប៉ា​ឈប់​ទៅ"។​

Jamie Carragher ​ជា​ខ្សែ​ការពារ​ល្បីឈ្មោះ​មួយ​រូប​កាល​ពី​អតីត​កាល​និង​ចំណាយ​ពេល​មួយ​អាជីព​លេង​ឲ្យ​ Liverpool ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន​ UEFA Champions League, UEFA Cup (Europa League), FA Cup, League Cup និង​ពាន​ជាច្រើន​ទៀត​ពី​ការ​លេង​ជាង​៥០០​ប្រកួត​របស់​គេ៕​

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន