រឿង​ "សិស្សឆ្នើម​កំពូលល្បិច" ដណ្ដើមពាន​ដល់​ទៅ១២ ពី​កម្មវិធី​ធំ​យប់មិញ

  • 2018-03-12 05:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ថៃ​ដែល​មាន​ចំណង​ជើង​ថា​ "Bad Genius” ឬ​ "សិស្ស​ឆ្នើម​កំពូល​ល្បិច” បាន​ក្លាយ​ជា​រឿង​ដែល​បង្ហាញ​ខ្លួន​ញយ​ដង​លើ Box Office ហើយ​ថែម​ទាំង​វាយលុក​ឆាក​អន្តរជាតិ​ ដោយ​ទទួល​បាន​ពាន​ធំៗ​ជា​ច្រើន​ទៀត​ផង។

អ្វី​ដែល​ពិសេស​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​នោះ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ភាព​យន្ត​មួយ​នេះ​ បាន​ដណ្ដើម​បាន​ពាន​ដល់​ទៅ​​១២ នៅ​ក្នុង​កម្មវិធី​​ពានរង្វាន់​សមាគម​ភាពយន្ត​របស់​ប្រទេស​ថៃ​លើក​ទី​ ២៧។ ក្នុង​នោះ​ វា​បាន​ក្លាយ​ជា​រឿង​ដែល​ មាន​រូប​ស្អាត​ អ្នក​ដឹកនាំ​ល្អ​ តួ​ឯក​ប្រុស​ស្រី​ឆ្នើម។

ចំណែក​ ពាន​រង្វាន់​ចំនួន​ ៧​ទៀត​ មាន​ដូចជា​ តួ​រង​ប្រុស​ឆ្នើម​ តួ​រង​ស្រី​ឆ្នើម​ ការ​រចនា​ម៉ូដ​សំលៀកបំពាក់​ល្អ​ឥត​ខ្ចោះ ពាន​បច្ចេកទេស​សំឡេង​ល្អ​ ពាន​បច្ចេកទេសកាត់​ត​ល្អ ពាន​សាច់រឿង​ល្អ​ ពាន​ Best Art Direction, និង​ពាន​ Origional Score៕

ចុចអាន៖

ប្រភព៖ khaosod   ប្រែ​សម្រួល៖ យី សុធារី