Taeyang លាអ្នក​គ្រប់គ្នាចូល​ទាហានជា​ផ្លូវការ​ នៅ​ថ្ងៃនេះហើយ (វីដេអូ)

  • 2018-03-12 06:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Taeyang តារា​ចម្រៀង​ប្រចាំ​ក្រុម​ BIGBANG បាន​ចូល​បំពេញ​កាតព្វកិច្ច​ជា​បុរស​កូរ៉េ​ជា​ផ្លូវ​ការ​ហើយ។

នៅ​ថ្ងៃ​ទី​ ១២​ ខែ​មីនា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ប្រមាណ​ ១:៤៥​នាទី​រសៀល​ (ម៉ោង​នៅ​ប្រទេស​កូរ៉េ) តារា​ចម្រៀង​ Taeyang បាន​ទៅ​កាន់​កង​ពល​ធំ​ថ្មើរ​ជើង​ទី​ ៦ ដែល​ជា​តំបន់​បណ្ដុះបណ្ដាល​​មូលដ្ឋាន​នៅ​ក្នុង​ខេត្តGangwon។ មុន​ឈាន​ចូល​ចូល​កន្លែង​នោះ​ ស្វាមី​ Min Hyo Rin បាន​និយាយ​លា​ ទៅ​កាន់​បុគ្គលិក​ផលិតកម្ម​ YG ក៏​ដូចជា​អ្នក​គាំទ្រ​ដែល​ខំ​រង់ចាំ​លោក​នៅ​ទីនោះ។ ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​ចាប់​ដៃ​ ព្រម​ទាំង​និយាយ​ជា​ភាសា​ផ្សេង​ ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​កូរ៉េ​ និង​បរទេស។

មួយ​ម៉ាត់ចុង​ក្រោយ​ Taeyang បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា៖ "ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាព” ហើយ​បាន​ឱន​គោរព​ដល់​ដី​ទៀត​ផង៕

ទស្សនារូបភាព​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី