តាមដានទិដ្ឋភាព​ Couple Run ទាំង​ស្រុង​តិចមើល៍ ក្រែង​មាន​​រូប​អ្នក និង Crush

  • 2018-03-12 07:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Couple Run បាន​បញ្ចប់​ហើយ​​ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ក្នុង​នោះ​ក៏​មាន​ជន​បរទេស​ផង​ដែរកាល​ថ្ងៃ ៨មីនា នៅ​ខេត្ត​សៀមរាប។

កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បីលើកកម្ពស់ ស្មារតី លើកទឹកចិត្តស្រ្តី និង​ប្រមូល​ថវិកាជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​ក្នុង​នោះ​បាន​ចំនួន​ ១០លានរៀល។ នេះ​បើតាមការ​ឲ្យ​ដឹង​ពី​អ្នក​តំណាង​ក្រុមហ៊ុន Watch Empire។

អ្នក​តំណាង​ខាង​លើ​បាន​ឲ្យ​ដឹង​​ទៀត​ថា​ ការ​រត់​ជាគូ​ នេះ​ ចាប់​ផ្តើម​ពី ម៉ោង៥.៣០ល្ងាច ចេញ​ពី​ផ្សាររាត្រីផាម​កុងតឺន័រ រត់សំដៅ​ទៅ​ផ្លូវ​ ៦០ម៉ែត្រ ឆ្វែល​មួយជុំ ទើប​ត្រឡប់​មក​ផ្សារ ផាមកុងតាន័រ វិញ​នៅ​ម៉ោង​៧ បន្ទាប់​មក​ក៏​មាន​ការ​ច្រៀង​លេង​សប្បាយ​ជាមួយ​តារា​ចម្រៀង មាស សុខសោភា និង​លោក មូន ម៉ារ៉ា​ ផង​ដែរ។

គ្រាន់​តែ​ឃើញ​ទិដ្ឋភាពខាង​ក្រោម​​ក៏​ដឹង​ថា​កម្មវិធី​សប្បាយ​ប៉ុណ្ណា​ដែរ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​ទស្សនា​ទាំង​អស់​គ្នា៖

អត្ថបទ៖ ថា ម៉ាលីដា

រូបភាព៖ផ្តល់ដោយ Watch Empire

អត្ថបទពេញនិយម