មិន​មែន​លំ​ៗ​ទេ នីកូ ទៅ "ចូក​មួយ" ដល់​ប្រទេស​ជប៉ុន​ទៀត!

  • 2018-03-12 13:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង នីកូ បាន​ទៅ​ដល់​ប្រទេស​ជប៉ុនថ្មី​ៗ ក្នុង​ដំណើរ​មួយ​ដែល​មិន​ទាន់​ដឹង​ថា ជា​ការ​លំហែ​ផ្ទាល់​ខ្លួន ឬ​បេសកកម្ម​ការងារ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ លោក​បាន​ទៅ​រាំ "ចូក​មួយ" នៅ​ពី​មុខ​ភ្នំ​ហ្វូជី​ដ៏​ល្បី​របស់​ប្រទេស​ជប៉ុន​តែម្ដង។

បទ "ចូក​មួយ" គឺ​ជា​បទ​ថ្មី​មួយ​ទៀត​របស់ នីកូ នៅ​ក្នុង​ទ្រនំ​ថ្មី​រស្មី​ហង្សមាស ត្រៀម​សម្រាប់​រាំ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ។ បទ​នេះ ទើប​តែ​ចេញ​ជា Audio មិន​ទាន់​មាន​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​ទេ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​គេ​ឃើញ​ថា តារា​ចម្រៀង​រូប​នេះ កំពុង​មមាញឹក​ជាមួយ​នឹង​ការ​ហាត់​សម​រាំ​ក្នុង​បទ​នេះ ក្នុង​នោះ​មាន​ទាំង​ក្នុង​ស្រុក និង​ពេល​នេះ លោក​បាន​ទៅ​រាំ "ចូក​មួយ" នៅ​ភ្នំ​ហ្វូជី​ថែម​ទៀត។

នីកូ គឺ​ជា​តារា​ចម្រៀង​ចុង​ក្រោយ​មួយ​របស់​ហង្សមាស​គិត​ត្រឹម​ខែ​មីនា​នេះ បន្ទាប់​ពី សុខ ស្រីនាង និង ខេមរៈ សិរីមន្ត បាន​វេចបង្វេច​ពីសាន់ដេ​ចូល​ទ្រនំ​ថ្មី​បន្ត​បន្ទាប់។ វត្តមាន​របស់​លោក​នៅ​ហង្សមាស ត្រូវ​បាន​បើក​ចំហ​កាល​ពី​ដើម​ខែ​កុម្ភៈ។ ជាមួយ​គ្នា​លោក ក៏​បាន​ចេញ​បទ​ចម្រៀង​ភ្លាម​ៗ​ក្នុង​ផលិតកម្ម​នេះ​ដែរ មាន​ចំណង​ជើង​ថា "ថ្ងៃ​បែក​គ្នា"៕

នីកូ រាំ​សម​បទ "ចូក​មួយ"

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម