Southampton ដេញ​គ្រូ​ចេញ​ក្រោយ​ក្រុម​ក្បែរ​តំបន់​កាត់​ចោល​

  • 2018-03-13 01:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Southampton សម្រេច​បណ្ដេញ​លោក​ Mauricio Pellegrino ចេញ​ពី​តំណែង​ជា​អ្នក​ចាត់​ការ​ទូទៅ​ក្រោយ​ក្លឹប​ស្ថិត​នៅ​លេខ​១៧​ក្បែរ​តំបន់​ត្រូវ​កាត់​ចេញ។

Pellegrino

ក្រុម​រហស្សនាម​ថា​ The Saints មាន​១​ពិន្ទុ​ប៉ុណ្ណោះ​លើ​ក្រុម​លេខ​១៨​ Crystal Palace ខណៈ​លីគ​អង់គ្លេស​នៅ​សល់​៨​ប្រកួត​ទៀត​បញ្ចប់​រដូវ​កាល​ហើយ។​ Pellegrino ដឹកនាំ​ Southampton ឈ្នះ​ម្ដង​គត់​នៅ​១៧​ប្រកួត​ចុង​ក្រោយ​។

បុរស​វ័យ​៤៦​ឆ្នាំ​ចូល​​កាន់​តំណែង​កាល​ពី​ខែ​មិថុនា​ជំនួស​លោក​ Claude Puel។ យ៉ាង​ណា​ក្លឹប​សង្ឃឹម​រើស​បាន​អ្នក​ចាត់​ការ​ថ្មី​មុន​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup ​ប៉ះ​ Wigan នៅ​ថ្ងៃ​អាទិត្យ​។

ក្លឹប​មាន​មូលដ្ឋាន​ឈ្មោះ​ St Mary's Stadium ក្លាយ​ជា​ក្រុម​ទី​៨​ដែល​បណ្ដេញ​អ្នក​ចាត់​ការ​ទូទៅ​នៅ​រដូវ​កាល​នេះ។​ ជំនួយ​ការ​អ្នក​ចាត់ការ​ លោក​ Compagnucci និង​ លោក​ Xavier Tamarit ជំនួយ​ការ​គ្រូ​បង្វឹក​ក្រុម​ឈុត​ធំ​ក៏​ចាកចេញ​ពី​ក្លឹប​ដូចគ្នា៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម