ឡុង​ រ៉ាមី​ ធ្លាក់​បាក់ឌុប​ដោយ​សារ​ប្រដាល់​

  • 2018-03-13 02:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ រ៉ាមី​ ថា​ខ្លួន​ធ្លាក់​បាក់ឌុប​ ដោយ​សារ​រត់​មក​ហាត់​ប្រដាល់​ ព្រោះ​ស្រឡាញ់​វិស័យ​កីឡា​មួយ​នេះ​តាំង​ពី​យូរ​មក​ហើយ។​

កីឡាករ ឡុង រ៉ាមី

ឡុង​ រ៉ាមី​ បាន​ឲ្យ​ដឹង​ថា​ វិស័យ​ប្រដាល់​ជា​កីឡា​មួយ​ដែល​ខ្លួន​ស្រឡាញ់​ខ្លាំង​បំផុត​ ហើយ​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​តែងតែ​សុំ​ការ​អនុញ្ញាត​ដើម្បី​បាន​ទៅ​ហ្វឹកហាត់​ និង​ចាប់​អាជីព​មួយ​នេះ​នៅ​ពេល​ខាង​មុខ។​

ដោយ​មិន​មាន​ការ​អនុញ្ញាត​ពីរ​ទៅ​បី​ដង​ នៅ​ពេលដែល​កីឡាករ​រូប​នេះ​កំពុង​រៀង​ថ្នាក់​ទី១២​ ហើយ​សល់​ត្រឹម​៣ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ពេល​ប្រលង​ទៅ​ហើយ​ ទប់​ចិត្ត​មិន​បាន​ក៏​កុហក​ឪពុកម្ដាយ​ថា​សុំ​មក​ធ្វើ​ការ​សំណង់​នៅ​ភ្នំពេញ​ ប៉ុន្តែ​គឺ​មក​ហាត់​ប្រដាល់​នោះ​ទេ។​ លុះ​ដល់​ពេល​ទៅ​ប្រលង​វិញ​កីឡាករ​រូប​នេះ​ធ្វើ​មិន​ល្អ​នោះ​ទេ​ដោយ​ធ្លាក់​បាក់ឌុប​តែ​ម្ដង។​

កីឡាករ​ ឡុង រ៉ាមី​(ខៀវ)

កីឡាករ​ទម្ងន់​៥៧គីឡូក្រាម​ខាង​លើ​បន្ត​ថា​ នឹក​ស្ដាយ​ក្រោយ​ ប្រសិន​បើ​ទ្រាំ​រៀន​៣ខែ​ទៀត​ ហើយ​ប្រលង​ជាប់​បាក់ឌុប​សិន​ល្អ​ចាំ​មក​ហាត់​ល្អ​បាត់​ទៅ​ហើយ។​ ទោះ​ប្រលង​ធ្លាក់​មែន​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ ថា​យ៉ាង​ហោច​ណាស់​ក៏​បាន​សម្រេច​បំណង​ដែល​ខ្លួន​ប៉ង​ជា​យូរ​មក​ហើយ។​

កីឡាករ​ ឡុង រ៉ាមី(ខៀវ)

ឡុង​ រ៉ាមី​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ខ្លារខិន ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ចាញ់​ពិន្ទុ​សិស្ស​ច្បង​ ផាន​ ផាត់យុទ្ធ​ នៅ​សង្វៀន​ TV5​ ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម