គ្រាប់​ដំបូង Rashford ទាត់​ចូល Liverpool​ ស្រដៀងគ្រាប់​ Ronaldo កាល​២០០៧

  • 2018-03-13 02:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​ទី​មួយ​​របស់ Marcus Rashford ​ទាត់​បញ្ចូល​ទី​ខាង​ក្រុម Liverpool កាល​ពី​ចុង​សប្ដាហ៍​ត្រូវ​បាន​គេ​យក​​មក​ប្រៀបធៀប​នឹង​​គ្រាប់​បាល់​សិស្ស​ច្បង Cristiano Ronaldo ធ្លាប់​ធ្វើ​បាន​នៅ​ឆ្នាំ​២០០៧។

កីឡាករ​វ័យ​២០​បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​សម្រាប់​​បិសាច​ក្រហម ចាប់​តាំង​ពី​ថ្ងៃ Boxing Day ពេល​យក​ឈ្នះ​ហង្ស​ក្រហម ២-១។ Rashford ជា​អ្នក​បំប៉ោង​សំណាញ់​ទាំង​ពីរ​គ្រាប់ ខណៈ Eric Bailly ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន ជា​កាដូច​ហុត​ឲ្យ Liverpool មួយ​គ្រាប់។

យ៉ាង​ណា​អ្នក​គាំទ្រ​សង្កេត​ឃើញ​ថា គ្រាប់​បាល់​ទី​១​របស់ Rashford កិប​មក​ក្រោយ​ដាច់​ខ្សែ​ការពារ Trent Alexander-Arnold ទម្លុះ​ដៃ​អ្នក​ចាំទី Loris Karius ស្ទើរ​តែ​ដូច​នឹង​គ្រាប់​បាល់ Ronaldo ទាត់​ចូល​ក្រុម Dynamo Kiev នៅ​ Champions League កាល​ពី​ឆ្នាំ​២០០៧។ ចង់​ដឹង​ដូច​គ្នា​យ៉ាង​ណា​មើល​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ