រួសរាន់​ដាក់ពាក្យ! ឱកាសទទួលបានទឹកប្រាក់ជាង១ពាន់ដុល្លារ ដើម្បីពង្រឹង​ជំនាញ​សិល្បៈ​

  • 2018-03-13 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​អាហារូបករណ៍​អង្គការ​​សិល្បៈ​អមតៈ របស់​លោក អាន ចនផន ជួយ​ដល់​អ្នក​ដែល​មាន​ទេព​កោសល្យ​ដើម្បី​បន្ត​អាជីព​ការងារ​រ​បស់​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ឲ្យក្លាយជាអាជីព​ ឆ្នាំ​២០១៩ចាប់​ផ្តើម​ទទួល​ពាក្យ​ស្នើសុំ​ហើយ​។

អាហារូបករណ៍​នេះ​នឹង​ផ្តល់​ដល់បេក្ខជន​ចំនួន​១០​នាក់​ ដែលការ​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍ចាប់​ពី​ពេល​តទៅ និង​​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី១២ ខែ​មិថុនា​ ឆ្នាំ២០១៨ ។

បេក្ខជន​ ដែល​ជាប់​អាហារូបករណ៍​នឹង​ទទួល​បាន​ទឹក​ប្រាក់ ១ ២០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​អភិវឌ្ឍអាជីព​ រយៈពេល​២ឆ្នាំ​។ ហើយ​អ្នក​ដែលទទួល​បាន​អាហារូបករណ៍ ​នឹង​ត្រូវ​ចូល​រួម​កម្មវិធី សិក្ខាសាលា វគ្គ​បណ្ដុះបណ្ដាល និង​គម្រោង​នានា​ផង​ដែរ។

សកម្មភាពវគ្គ​បណ្ដុះបណ្ដាល

លក្ខខ័ណ្ឌ​នៃ​ការ​ចូល​រួម​ស្នើសុំ​ បេក្ខជន​ត្រូវ​ជា​សិល្បករ សិស្ស​សិល្បៈ ​គ្រូ​សិល្បៈ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈ (ដូចជា​អ្នកស្រាវជ្រាវ អ្នកគ្រប់គ្រង ។ល។ ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​ទម្រង់​ដូចជា ​សិល្បៈ​ទស្សនីយភាព ភាពយន្ត ស្ថាបត្យកម្ម វិចិត្រកម្ម ទាំង​បុរាណ និង​សហសម័យ។  បេក្ខជន ត្រូវ​មាន​អាយុ​យ៉ាងតិច ១៦ឆ្នាំ មាន​សញ្ជាតិ​ខ្មែរ​និង​មាន​បទ​ពិសោធន៍​ការងារ​រៀន​យ៉ាង​តិច ៣ឆ្នាំ​ក្នុង​វិស័យ​សិល្បៈ​ និង​វប្បធម៌។

អតីតសិស្សអាហារូបករណ៍

 អាស័យដ្ឋាន ​ទទួល ពាក្យ ស្នើសុំ នៅ​ស្នាក់​ការ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ផ្តះលេខ ១២៨G៩ មហាវិថី សម្តេច​សុធារស ជិត វត្ថ​ស្វាយ​ពពែ​ រាជធានី​ភ្នំពេញ​ ។ ក្នុង​ឆ្នាំ​២០១៨អង្គការ​បាន​​ផ្តល់​អាហារូបករណ៍ ជូន​សិស្ស​ចំនួន​១៣​នាក់។ ដែល​ សិស្សានុសិស្ស​កំពុង​សិក្សា​ជំនាញ​សិល្បៈ​នានា ដូចជា​ពិណ​ សៀក ស្មូត​ និង​ទម្រង់​​សិល្បៈ​ជាច្រើន​ផ្សេងៗ​ទៀត៕

អត្ថបទ៖ ច្រឹក ស្រីអូន