ផ្នែក​តារា​ប្រុស តម្លៃ​ខ្លួន​ ព្រាប សុវត្ថិ ខ្ពស់​ដាច់ ដោយ​ឡែក​ខាង​ស្រី​វិញ​ សុគន្ធ​កញ្ញា ហើយ!

  • 2018-03-13 03:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​តន្ត្រី​នានា ព្រាប សុវត្ថិ មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ ស្ថិត​ក្នុង​ជួរ​តារា​ចម្រៀង​ប្រុស ប៉ុន្តែ​តារា​ចម្រៀង​ស្រី​វិញ គឺ ឱក សុគន្ធ​កញ្ញា ឈរ​លើ​គេ​ហើយ។

តាម​ប្រភព​មិន​បញ្ចេញ​អត្ត​សញ្ញាណ បាន​ឲ្យ​ដឹង​ទៀត​ថា សុគន្ធ​កញ្ញា ទទួល​បាន​តម្លៃ​ពលកម្ម​ចន្លោះ​ពី ៣០០០ ទៅ ៣៥០០​ដុល្លារ​អាមេរិក នេះ​សម្រាប់​ការ​ប្រគំ​តន្ត្រី​នានា​នៅ​រាជធានី។ ដោយ​ឡែក​ការងារ​ចុះ​ទៅ​តាម​ខេត្ត​វិញ គឺ​ប្រែប្រួល​ទៅ​តាម​ខេត្ត​ជិត ខេត្ត​ឆ្ងាយ​ទៀត។

យ៉ាង​ណា តម្លៃ​ពលកម្ម​របស់​នាង ក៏​មិន​ខុស​គ្នា​ខ្លាំង​ពេក​ដែរ ក្នុង​នោះ​ប្រភព​បន្ថែម​ថា ការ​ចុះ​ទៅ​តាម​ខេត្ត តារា​ស្រី​ដែល​កំពុង​រុំ​ព័ទ្ធ​ដំណឹង​រៀបការ​ឆ្នាំ​នេះ​ជា​មួយ​ថ្នាក់​លើ​នោះ គឺ​នាង​អាច​ទទួល​បាន​ចន្លោះ​ពី ៣៥០០ ទៅ ៣៨០០​ដុល្លារ​ ឬ​ក្រោម​ ៤០០០​ដុល្លារ​អាមេរិក​ក្នុង​១​កម្មវិធី។

តម្លៃ​ខ្លួន​នេះ ប្រភព​អះអាង​ថា សុគន្ធ​កញ្ញា ឈរ​លើ​តារា​ចម្រៀង​ស្រី​ផ្សេង​ទៀត។ ប៉ុន្តែ​មិន​មាន​ន័យ​ថា សមត្ថភាព​នាង ខ្ពស់​ជាង​តារា​ស្រី​ផ្សេង​ទៀត​នោះ​ទេ ជាក់​ស្ដែង​តម្លៃ​ពលកម្ម​របស់​នាង បើ​ទោះ​ខ្ពស់​ជាង​គេ ប៉ុន្តែ​ក៏​មិន​ដាច់​គ្នា​ឆ្ងាយ​ដែរ។ "និយាយ​ទៅ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ គឺ​ខុស​គ្នា​តិច​តួច​ប៉ុណ្ណោះ សុគន្ធ​កញ្ញា បាន​ច្រើន​ជាង​បន្តិច ដោយ​សារ​តែម​ហង្សមាស​អីចឹង​ណា"។ ប្រភព​បន្ថែម៕

អត្ថបទ៖ ទារិកា