មានតែ​ទូមួ​យដាក់​ក្បែរផ្សារ អាច​រក​ចំណូល​មិន​ក្រោម ៣០០ ដុល្លារ​ក្នុង​មួយ​ខែ

  • 2018-03-13 04:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆេង លី មាន​ទូ​មួយ​ក្បែរ​ថ្នល់ នៅ​មុខ​ផ្សារ​ធំ​ទួល​សង្កែ ដើម្បី​បើក​សេវា​ជួស​ជុល​នាឡិកា​ដៃ និង​លក់​នាឡិកា​ខ្លះៗ សម្រាប់អតិថិជន។

បុរស​វ័យ​ជាង ៥០ ឆ្នាំ​នេះ បាន​ប្រាប់​មក​កាន់ Sabay ថា​ លោក​ចាប់​របរ​នេះ​​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ម្ល៉េះ។ មួយ​ថ្ងៃ​លោក​អាច​រក​ចំណូល​ពី ២០ ទៅ ៣០ ម៉ឺន​រៀល​ បើ​គិត​ទាំង​ជួស​ជុល និង​លក់​បាន​នាឡិកា​ខ្លះៗ។ តែ​បើ​គ្រាន់​តែ​ជួសជុល អាច​បាន​ចំណូល​ពី ៨ ទៅ ១០​ម៉ឺន​រៀល ផាត់​ចំណាយ​អី​ផ្សេងៗ​ អាច​សល់ ពី ៣ ទៅ ៤​ម៉ឺន​រៀល​។

កន្លែង​រកស៊ីនេះ លោក​​​ត្រូូវ​ជួលគេ​មួយ​ខែ​អស់​ថ្លៃ​ឈ្នួល ៦០​ដុល្លារ។ នៅថ្ងៃ​អនាគត​លោកប្រាប់​ថា នៅតែ​ប្រកប​របរ​នេះ​ បន្ត​​ទៀតដោយសារ​ស្រួល​មិន​សូវ​ហត់នឿយ​ចិត្ត​ច្រើន ទោះ​បី​រាល់​ថ្ងៃ​ត្រូវ​ហាលថ្ងៃ​ហាលភ្លៀង​បន្តិច ប៉ុន្តែ​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​​គួរ​សម​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី