ស្ងាត់​ៗ Griezmann ដើរ​រក​ទិញ​ផ្ទះ​នៅ Barcelona បណ្ដើរៗ

  • 2018-03-13 07:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antonie Griezmann និង​ភរិយា បាន​ដើរ​ស្វែងរក​ផ្ទះ​នៅ​ក្នុង​ទីក្រុង Barcelona ក្រោយ​លេច​ឭ​មាន​ការ​ស្នើ​ផ្ទេរ​នៅ​កីឡដ្ឋាន Nou Camp នៅ​រដូវ​ក្ដៅ​ខាង​មុខ។

Griezmann ធ្លាប់​មាន​ការ​ទាក់ទង​ពី​ក្លឹប Manchester United កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​បាន​សម្រេច​នៅ​អេស្ប៉ាញ​បន្ត ដោយ​សារ  Atletico Madrid ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​ចូល។ យ៉ាងណាក្ដី ពេល​នេះ​ Barcelona មាន​គម្រោង​​​បើក​កិច្ច​ចរចា ឆក់​យក​កីឡាករ​បារាំង​វ័យ​២៦​ឆ្នាំ ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ មិថុនា​ខាង​មុខបើក។

ផ្អែក​តាម​កាសែត​អេស្ប៉ាញ​ Marca បាន​​​ចុះ​ផ្សាយ​ថា Griezmann និង​ភរិយា​បាន​​​ទៅ​មើល​តំបន់​ដែល​ពួក​គេ​ត្រូវ​នៅ ប្រសិន​បើ​ការ​ផ្ទេរ​ទៅ Barca ចេញ​ជា​ផ្លែផ្កា។ ប្រពន្ធ​ Griezmann នាង Erika Choperena ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទៅ​មើល​តំបន់ Castelldefels ដែល​ជា​កន្លង​  Lionel Messi, Luis Suarez និង Philippe Coutinho ស្នាក់​នៅ​ដំបូង ពេល​មក Barcelona​ ដំបូងៗ។

ពួក​គេ​ក៏​បាន​ទៅ​មើល​នៅ​តំបន់  Pedralbes ដែល​មិត្ត​រួម​ជាតិ​បារាំង​ Ousmane Dembele កំពុង​នៅ។ យោងតាម​កាសែត​បារាំង​ទើប​តែ​ចុះ​ថ្មី​ៗ​នេះ​ដែរ​ថា Griezmann បាន​ធ្វើ​​កិច្ច​ព្រមព្រៀង​​បម្រុង​មួយ​ ដើម្បី​ផ្លាស់​ទៅ Barcelona បន្ទាប់​ពី​បដិសេធ​កុងត្រា​ថ្មី​ជាមួយ  Atletico Madrid៕​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ